Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលក្រុងមូស្គូនិងក្រុងកៀវ អះអាងរៀងៗខ្លួន ពីការស.ម្លា.ប់គ្នា

រដ្ឋធានីកៀវ៖ ក្រុងកៀវ បានចាប់ផ្ដើមសកម្មភាពវាយបក ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី រហូតរំដោះបានទឹកដីប្រហែលជាង២០០គីឡូម៉ែត្រ ប៉ុន្ដែរដ្ឋាភិបាលក្រុងមូស្គូ បានអះអាង អំពីកងទ័ពអ៊ុយក្រែន បានសម្លាប់ជាង ២៦ ០០០នាក់ នៅក្នុងយុទ្ធនាការនេះ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា ថា   អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានចេញផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន៦០០នាក់។ ប៉ុន្ដែបើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ អ៊ុយក្រែន បានសម្លាប់ទាហានរុស្សី កើនឡើងដល់ ២៤៣ ២២០នាក់។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន បានកម្ទេចគ្រឿងសឹករបស់សត្រូវយ៉ាងច្រើន មានតម្លៃរាប់ពាន់លានដុល្លារ។

ដោយឡែក សារព័ត៌មាន Tass គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីចុងសប្ដាហ៍មុននេះ ថា ស៊ើហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដី ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា រដ្ឋាភិបាលក្រុងកៀវ បានបាត់បង់កងទ័ព ជាង ២៦ ០០០នាក់ នៅក្នុងយុទ្ធនាការវាយបក ប្រឆាំងនឹងកម្លាំងទាហានរបស់ក្រុងមូស្គូ។ រីឯលទ្ធផល នៃការប្រយុទ្ធ ត្រូវបានតាមដាន និង វិភាគយ៉ាងដិតដល់ ពីបណ្ដាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់បរទេស។

ក្រៅពីការសម្លាប់កងទ័ពអ៊ុយក្រែន នោះ លោករដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី ក៏បានអួតអាង អំពីការបាញ់ទម្លាក់យន្ដហោះរបស់សត្រូវ ចំនួន២១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៥គ្រឿង, រថក្រោះ-រថពាដែក ចំនួន ១ ២៤៤គ្រឿង, រថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ចំនួន១៧គ្រឿង ហើយរថក្រោះផលិតដោយបារាំង ប្រភេទ AMX ចំនួន៥គ្រឿង និង រថយន្ដប្រយុទ្ធ Bradley ផលិតដោយអាមេរិក ចំនួន១២គ្រឿង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×