Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ច្រាន​ចោល​ចំពោះ​ការចោទប្រកាន់ថា ធ្វើឲ្យ​មនុស្ស​ស្លាប់​ក្រោយ​ពី​បាន​ជ្រលក់​ម្រាមដៃ ២៤​ម៉ោង​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់ពី​មាន​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​តូច​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​លើកឡើង​ថា ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​សម្រាប់​បម្រើឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ធ្វើឲ្យ​មនុស្ស​ស្លាប់​ក្រោយ​ពី​បាន​ជ្រលក់​ម្រាមដៃ ២៤​ម៉ោង​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ​។​

​នៅ​ល្ងាច​ថ្ងៃទី​១៧​ខែកក្កដា​នេះ គ​.​ជ​.​ប បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​ទឹកខ្មៅ​ជ្រលក់​ម្រាបដៃ​លុប​មិន​ជ្រះ សម្រាប់​ការ​បោះឆ្នោត នីតិកាល​ទី​៦ មាន​គុណភាព​ខ្ពស់​។ ដើម្បី​បង្ហាញ​តម្លាភាព និង​សុចរិភាព​ការងារ​របស់គ​.​ជ​.​ប នៅ​ព្រឹក​នេះ គ​.​ជ​.​ប បាន​រៀបចំ​ពិធី​បង្ហាញ​គុណភាព​ទឹកខ្មៅ​ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ តំណាង​ក្រសួង​មហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួង​ទេសចរណ៍ តំណាង​ស្ថានទូត ស្ថានទូត​ចិន ស្ថានទូត​ទី​ម័រ ស្ថានទូត​ហ្វីលីពីន តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ ១០០​នាក់​។​

​នៅក្នុង​ឱកាស​នេះ មាន​តំណាង​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាជិក​គ​.​ជ​.​ប ២​រូប​គឺ លោក ហ៊ែ​ល សារ៉ាត់ ប្រធាន​ដឹកនាំ​កិច្ចប្រជុំ និង​លោក ឌឹ​ម សុវណ្ណ​រុំ អ្នកនាំពាក្យ​គ​.​ជ​.​ប សរុប​១២​រូប បាន​ធ្វើ​ការសាកល្បង​ជ្រលក់​ម្រាមដៃ​ចូលក្នុង​ដប​ទឹកខ្មៅ ដែល​ជា​លទ្ធផល​បង្ហាញ​ថា​ឲ្យឃើញថា ទឹកខ្មៅ​នោះ​ពិតជា​មាន​គុណភាព​ល្អ ដោយ​មិន​អាច​លាង​ជ្រះ​ក្នុង​រយៈពេល​ខ្លី​បាន​ទេ ទោះបីជា​ប្រើ​ទឹក​លាង​សម្អាតរ​ហូត ៥​ប្រភេទ​ខុសៗ​គ្នា​ក៏​ដោយ ហើយ​ទឹកខ្មៅ​នេះ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ​។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹកខ្មៅ​ចំនួន ៥១០០០​ដប ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​ឈ្មោះ Mysore paints and varnish limited ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៨០០.០០០​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​នេះ បាន​ផលិត​ទឹកខ្មៅ​តាំងពី​ឆ្នាំ​១៩៣៨ គឺ​ស្តេច​នៅ​ប្រទេស​ឥណ្ឌា​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ក្នុង​ការផលិត ហើយ​ការប្រើប្រាស់​ទឹកខ្មៅ ជ្រលក់​ម្រាមដៃ​លុប​មិន​ជ្រះ​នេះ មិនមែន​មាន​តែ​ប្រើ​តែ​ក្នុងប្រទេស​កម្ពុជា​ទេ គឺ​មាន​ប្រទេស​ជាច្រើន​បាន​ប្រើ​វា​ដែរ​។​

​សូមបញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​គ​.​ជ​.​ប បាន​ប្រើប្រាស់​ទឹកខ្មៅ​ជ្រលក់​ម្រាបដៃ​លុប​មិន​ជ្រះ​ដូចគ្នានេះ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត ហើយ​អ្វី​ដែល​គ​.​ជ​.​ប បាន​សម្រេច​ប្រើ​ទឹក​ខ្មៅ​នេះ គឺ​ធ្វើឡើង​ស្រប​តាម​ច្បាប់​។ នៅ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០១៣ រដ្ឋា​ភិបាល​​​ឥណ្ឌា​បាន​ឧបត្ថម្ភ​ទឹក​ខ្មៅ​នេះ ដល់គ​.​ជ​.​ប ទន្ទឹមនឹងនេះ​ក៏​មាន​ការកោតសរសើរ​ពី​អ្នកជំនាញ​ការបទេស​ដែល​ធ្លាប់​ធ្វើការ​នៅ​ទីស្តីការ គ​.​ជ​.​ប និង​ធ្លាប់​សហការ​ជាមួយ​គ្នា​យ៉ាង​ល្អ​ដូចជា អង្គការ IFES ជាដើម ដែល​បាន​យក​ទឹកខ្មៅ​ពី​បណ្តា​ប្រទេស​មួយចំនួន​មក​ប្រៀបធៀប​នឹង​ទឹក​ខ្មៅ​ដែល​យក​ពី​ប្រទេស​ឥណ្ឌា ហើយ​ជា​លទ្ធផល​បង្ហាញឲ្យឃើញថា ទឹក​ខ្មៅ​ដែល​យក​មក​ពី​ប្រទស​ឥណ្ឌា​មាន​គុណភាព​ខ្ពស់​ជាងគេ​៕ ដោយ ៖ កូឡាប

   

spot_img
×