Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងពីតម្លៃប្រេងឆៅជួញដូរនៅលើទីផ្សារអន្តរជាតិ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានធ្វើសេចក្ដីរាយការណ៍ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ឱ្យដឹងថា ប្រេងឆៅត្រូវបានជួញដូរក្នុងតម្លៃជិត ៨៥ភាគរយនៅថ្ងៃអង្គារ ខណៈពេលដែលវិនិយោគិនលក់ចេញដើម្បីប្រាក់ចំណេញនៅខែកក្កដាក្នុងពេលដែលមានការរំពឹងថានឹងមានការរឹតបន្តឹងការផ្គត់ផ្គង់ប្រេងសាកល និងការកើនឡើងតម្រូវការប្រេងនៅឆមាសទីពីរឆ្នាំនេះ។

ជាមួយគ្នានេះ ប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគតសម្រាប់ចែកចាយនៅខែតុលាត្រូវបានជួញដូរក្នុងតម្លៃ ៨៤,៨៦ដុល្លារក្នុងមួយបារ៉ែល នៅល្ងាចថ្ងៃអង្គារ ពោលគឺ ធ្លាក់ចុះ ៥៧សេន។

ចំណែកប្រេងឆៅ West Texas Intermediate របស់អាមេរិក ត្រូវបានជួញដូរក្នុងតម្លៃ ៨១,២១ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៥៩សេនពីតម្លៃដែលទិញលក់នៅវគ្គជួញដូរមុន ដែលជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១៤ ខែមេសា មក។

ស្ដីពីស្ថានភាពប្រេងឆៅ លោក Tina Teng អ្នកវិភាគប្រចាំក្រុមហ៊ុន CMC Markets បានថ្លែងថា «តម្លៃប្រេងអាចប្រឈមនឹងហានិភ័យធ្លាក់ចុះថ្លៃ ដោយសារទីផ្សារអាចត្រូវបានទិញច្រើនជ្រុលកាលពីខែមុន»។

រីឯ លោក Tamas Varga អ្នកវិភាគមកពីក្រុមហ៊ុន PVM ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អស់រយៈពេលជាច្រើនខែមកនេះ មានការព្យាករណ៍ថា តម្រូវការប្រេងសាកលនឹងកើនឡើងនៅក្នុងឆមាសទីពីរឆ្នាំ២០២៣ ធៀបនឹងឆមាសទីមួយ ស្របពេលដែលមានការកាត់បន្ថយការផ្គត់ផ្គង់ដើម្បីកាត់បន្ថយស្តុកប្រេងសាកល៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×