Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ពិនិត្យមើល​សង្វាក់​ផលិតកម្ម​រោងចក្រ និង​សកម្មភាព​កម្មករ កម្មការិនី​ធ្វើការ​នៅ​រោងចក្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤

spot_img

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​នឹង​អញ្ជើញ​ទស្សនកិច្ច​ស្វែងយល់​ពី​សង្វាក់​ផលិតកម្ម​រោងចក្រ និង​សកម្មភាព​របស់​កម្មក​រ កម្ម​ការ​នី ធ្វើការ​នៅ​រោងចក្រ ថប សាមីត​​ហ្គា​មេន​ដែល​រោងចក្រ​នេះ​វិនិយោគ​ដោយ​ជនជាតិ​ចិនតៃវ៉ាន់ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ទួល សង្កាត់​​កំបូល​​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​រោងចក្រ​នេះ មាន​កម្មករ កម្មការិនី​កំពុង​បំពេញ​ការងារ​សរុប ៣៨៧២​នាក់ ប្រុស ៣០៩​នាក់ នារី ៣៥៦៣​នាក់​។ រោងចក្រ​នេះ​ ​ផ្តល់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​កម្មករ កម្មការិនី​សរុប​ជាង ១​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ ​ហើយ​ផលិតផល​នៃ​រោងចក្រ​នេះ​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ អឺរ៉ុប និង​អាមេរិក​។​

​សម្តេច ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ដល់​កម្មក​រកម្ម​ការិនី រោងចក្រ​ដោយ​ផ្ទាល់មាត់​ថា “​យើង​បោះ​ឆ្នោត​អោយ គណបក្ស​ប្រជាជន លេខ​រៀង​ទី ២០​។ ជម្រើស​ដ៏​ល្អ​បំផុត គឺ​សូម​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី​បោះឆ្នោតអោយ គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី ២០ ​ដើម្បី​កូនក្មួយ​មាន​ងារ​ធ្វើ​ជាប់លាប់​ល្អ​យូរអង្វែង មាន​ប្រាក់ខែ​សមរម្យ​ជាមួយ​អត្ថប្រយោជន៍​ការងារ​ជាច្រើន​ថែមទៀត​។​

​ប្រាក់ខែ​កូនក្មួយ​នឹង​ត្រូវ​តម្លើង​នៅ​រៀងរាល់ឆ្នាំ​។ ពូ​សូម​អរគុណ​ក្មួយៗ​ទាំងអស់​ចំពោះ​ការ​រាប់អាន និង​គោរព​ស្រឡាញ់​ចំពោះ​ពូ​។​​ពូ​សូម​សន្យា​នឹង​បន្ត​ជួយ​ការពារ​ផលប្រយោជន៍​កូនក្មួយ​អោយបាន​ល្អ​។ សូម​កូន​ក្មួយ​ទៅ​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី ២០ នៅ​ថ្ងៃ​បោះឆ្នោត​ទី ២៩ កក្កដា ២០១៨ ខាងមុខ​នេះ​កុំបី​ខាន ហើយ​សូម​យក​អត្តសញ្ញាណប័ណ្ណ​ជាប់​មក​ជាមួយ​ផង​”​។​

​សម្តេច​តេជោ បាន​ថ្លែងបន្តថា “​ថ្ងៃនេះ​ពូ​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​ពូ​បាន​មក​ជួប​សួរសុខទុក្ខ​ក្មួយៗ​នៅ​រោងចក្រ Sabrina Garment Factory ដែល​ជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​ដូចជា Nike សម្រាប់​នាំចេញ​ទៅ​បរទេស​។​ ​ហើយ​ខោអាវ​កីឡា​ដែល​ផលិត​ចេញពី​ទីនេះ គឺ​ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមកីឡា​ល្បីៗ​នៅ​បរទេស​ផងដែរ​។​

​ពូ​ពិតជា​មាន​មោទនៈភាព​ចំពោះ​ក្មួយៗ​ដែល​មាន​ស្នាដៃ​ផលិត​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​ទាំងនេះ​នៅ​ប្រទេស​យើង​។​ ​ក្រោយ​ពី​ក្មួយៗ​ញាំ​បាយ​ថ្ងៃត្រង់​ហើយ គឺ​ក្មួយៗ​នឹង​បាន​ឈប់សម្រាក​មួយ​ល្ងាច​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ពេញ​។​ ​តើ​ក្មួយៗ​បាន​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​ហើយ​ឬ​នៅ នៅ​ថ្ងៃ​ទី ២៩ កក្កដា ខាងមុខនេះ​?

​សូម​កូន​ក្មួយ​ត្រៀម​អត្តសញ្ញាណប័ណ្ណ​ទុក​ទៅ​បោះឆ្នោត​ផង ព្រោះ​សំខាន់​ណាស់​។​ ដោយសារ​ប្រទេស​យើង​មាន​សន្តិភាព ទើប​កូនក្មួយ​មាន​ការងារ​ធ្វើ​ជាប់លាប់​ល្អ នឹងមាន​ប្រាក់ចំណូល​សមរម្យ​។​

​នៅពេល​ដែល​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត គឺ​យើង​នឹង​រៀបចំ​អោយ​ក្មួយៗ​បើក​ប្រាក់ខែ នៅ​រៀងរាល់​ពីរ​អាទិត្យ​ម្តងៗ​ ​គឺ​បើ​កនៅ​រៀង​រាល់​ថ្ងៃ​ទី ១៥ និង​ចុងខែ​បើក​ម្តងទៀត​។ សូម​កូន​ក្មួយ​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា លេខ​រៀង​ទី​២០ ទាំងអស់គ្នា​”៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×