Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​បា-ក់​ស្រុ-ត ឥឡូវ​ទៀតហើយ! ផ្ទាំង​ថ្ម​ជញ្ជាំង​ស្ពាន​អាកាស​នៅ​ថៃ ធ្លា-ក់​ចំលើ​កម្មករ​ភូមា​ម្នាក់ បណ្តា-ល​ឲ្យ​បា-ត់ប-ង់​ជីវិត​គួរឲ្យ​អាសូរ

នេះជាហេតុការណ៍ដ៏រន្ធត់ ដែលគួរឲ្យមានការប្រុងប្រយ័ត្ន សម្រាប់បងប្អូនជាកម្មករសំណង់ទាំងឡាយ ព្រោះថាកម្មករជនជាតិភូមាម្នាក់ ខណៈកំពុងធ្វើការសុខៗ ស្រាប់តែផ្ទាំងថ្មមួយផ្នែក នៃជញ្ជាំងស្ពានអាកាសនៅថៃ ដែលមានទម្ងន់ ៥០០ គីឡូក្រាម បានធ្លាក់ចំពីលើ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

យោងតាមការចែករំលែក ពីអ្នកលេងបណ្តាញសង្គមជនជាតិថៃមួយ បានបង្ហោះឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅការដ្ឋានសាងសង់ស្ពានអាកាសថ្មី ឆ្លងប្រឡាយ Bang Khwan ភូមិ៤ ឃុំ Bang Khwan ស្រុក Muang Chachoengsao ខេត្ត Chachoengsao។

លោកវរសេនីយ៍ទោ Khun Phat Pew Buakham មេប៉ុស្តិ៍នគរបាលមឿងចេងសៅ បាននិយាយថា លោកបានទទួលព័ត៌មាននេះ បន្ទាប់មានសេចក្តីរាយការណ៍ថា មានគ្រោះថ្នាក់បាក់ផ្ទាំងជញ្ជាំងថ្មស្ពានអាកាសទម្ងន់ ៥០០ គីឡូក្រាម ធ្លាក់ចំលើកម្មករជនជាតិភូមា ខណៈជនរងគ្រោះកំពុងធ្វើការងារសាងសង់ស្ពាននៅខាងក្រោម។ តែយ៉ាងណា មូលហេតុនៃហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

តែបើតាមគណនីហ្វេសប៊ុកថៃមួយទៀត បានបង្ហោះឲ្យដឹងថា មេ​ការ​ម្នាក់​បាន​និយាយ​ថា អ្នក​បើក​រថយន្ត​ស្ទួចហាក់មិនមានជំនាញក្នុងការលើកស្ទួច បានធ្វើការមិនប្រយ័ត្ន ខណៈហៀបនឹងលើកធុងស៊ីម៉ងត៍ ដើម្បីចាក់ពីលើ ស្រាប់តែបាន​ទៅ​បុកគែម​ស្ពាន​រហូត​ផ្ទាំងថ្មធ្លាក់​មក​ក្រោមម្តងរួចមកហើយ។ ហើយកាលពីម្សិលមិញ ក៏មានការពន្យល់ណែនាំដល់កម្មករអំពីផ្នែកសុវត្ថិភាពផងដែរ។ ប៉ុន្តែ​ ក្នុង​ករណីកើតហេតុនេះ គេក៏មិន​​ដឹង​ពី​មូលហេតុ​ដែល​ជនរងគ្រោះបាន​ដើរ​ទៅ​ទីនោះ​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×