Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- សៀម រាប, សៀមរាប-ប៉ោយប៉ែត រដ្ឋាភិបាលថ្មីនៅតែបន្ត

ផ្លូវទឹក គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- សៀម រាប, សៀមរាប-ប៉ោយប៉ែត គឺគម្រោងផ្នែកដឹកជញ្ជូនដ៏សំខាន់ ដែលត្រូវបានរៀបចំគូសវាសផែនការយ៉ាងយកចិត្តទុកដាក់ ដោយ ឯកឧត្តមទេស រដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាល នីតិកាលទី៦នោះ គឺនៅពេលរាជរដ្ឋាភិបាលអាណត្តិថ្មីចាប់ផ្ដើមដំណើរការជាស្ថាពរនោះ ផ្លូវទាំងនេះនៅតែបន្តអនុវត្តដដែល។

ក្នុងបទសម្ភាសន៍មួយ ពេលចុះពិនិត្យផ្លូវលេខ៧៦ បាក់ស្រុតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្តមទេស រដ្ឋ មន្ត្រី ស៊ុន ចាន់ថុល ក្នុងមុខតំណែងរាជរដ្ឋាភិបាលចាស់ បាទមានប្រសាសន៍ទៅកាន់គោរពអ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៣ តទៅ នឹងមានការធ្វើកំណែទម្រង់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយប្តូរ ទាំងនាយករដ្ឋមន្ត្រី ហើយក៏ប្តូរទាំងរដ្ឋមន្ត្រីកាន់ការងារនៅក្រសួង សាធារ ណ ការ និងដឹកជញ្ជូនផងដែរ។

យើងងាកមកគម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវ ទឹក ពី ទន្លេបាសាក់ ទៅកាន់សមុទ្រកម្ពុជាខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ, និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- សៀម រាប, សៀមរាប-ប៉ោយប៉ែត ជាខ្សែដឹកជញ្ជូនដ៏សំខាន់, ស្រពេលនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ ត្រូវបានបិទបញ្ចប់ទៅហើយ ប៉ុន្តែគម្រោងទាំងពីរនេះក៏មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់ នៅឡើយដែរ ដូច្នេះក៏បង្កើតការងឿងឆ្ងល់ដល់ប្រជាពលរដ្ឋលើកជាសំណួរថា តើគម្រោងទាំងពីរខាងលើនេះ នៅតែបន្ត ឬយ៉ាងណា?

បើតាមប្រសាសន៍របស់ ឯកឧត្តមទេស រដ្ឋ មន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពេលរាជរដ្ឋាភិបាលអាណត្តិថ្មីចូលមកដល់ គឺនៅតែបន្តគម្រោងទាំងពីរនេះដដែល។ គម្រោង ទាំង ពីរ ខាងលើ គឺជាគម្រោងរបស់ជាតិ ជានយោបា យ អាទិភាព របស់ រាជ រដ្ឋា ភិបាល ដឹក នាំដោយ គណបក្សប្រជាជនកម្ពុជា, ដូច្នេះរាជរដ្ឋាភិបាល អា ណត្តិថ្មី នៅ តែ បន្តលើគម្រោងដ៏មានសារៈសំខាន់ទាំងពីរខាងលើនេះដដែល។

សម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ វានឹងផ្តល់អត្ថប្រយោជន៍ ជាច្រើន រួមមាន ÷ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ចំណែក ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែតគឺជាគម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន ÷ រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបន្ទាយមានជ័យ គឺជាចង្វាក់ដឹកជញ្ជូនដ៏សំខាន់បម្រើដល់ប្រយោជន៍ប្រជាជន និងសង្គមជាតិ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×