Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពកំពូលអាមេរិក ចុះជាន់ទឹកដីនៅមជ្ឈិមបូព៌ា ព្រមានដល់អ៊ីរ៉ង់

រាជធានីម៉ាណាម៉ា (Manama)៖ ស្របពេលមានភាពតានតឹងជាមួយនឹងប្រទេសអ៊ីរ៉ង់ ក្រោយពេលក្រុងតេអ៊ីរ៉ង់ បានស្ទាក់ចាប់កប៉ាល់ពាណិជ្ជកម្ម ជាបន្ដបន្ទាប់មកនោះ ក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជូននាវាចម្បាំងដ៏ទំនើប ចំនួន២គ្រឿង ដោយមានទាហានម៉ារីនជាង៣០០០នាក់ នៅលើនោះ ហើយឥឡូវនេះ មេទ័ពកំពូលមួយរូបរបស់សហរដ្ឋអាមេរិក ក៏កំពុងតែពិភាក្សា អំពីស្ថានភាពសន្ដិសុខ នៅច្រកសមុទ្រហ័រមូស (Hormuz)។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News  បានចេញផ្សាយ នៅថ្ងៃពុធ ទី៩ ខែសីហា ថា លោកឧត្ដមសេនីយ៍ អេរីក គូរីលឡា (Erik Kurilla) មេបញ្ជាការ នៃបញ្ជាការដ្ឋានកណ្ដាលកងទ័ពសហរដ្ឋអាមេរិក (CENTCOM) បានធ្វើដំណើរមកកាន់ប្រទេសអារ៉ាប់រួម (UAE) និង ប្រទេសបារ៉ែន ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសន្ដិសុខដ៏ស្មុគស្មាញ នៅក្នុងតំបន់។

លោកឧត្ដមសេនីយ៍កំពូលរបស់កងទ័ពសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា ស្ថិតនៅលើនាវាពិឃាដនាំផ្លូវ ដែលបញ្ជូនទៅកាន់ច្រកសមុទ្រហ័រមូស បានអះអាង ថា កងទ័ពសហរដ្ឋអាមរិក ជាង៣០០០នាក់ បានមកដល់តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបនឹងការគំរាមគំហែងរបស់អ៊ីរ៉ង់ និង រុស្ស៊ី កាលពីប៉ុន្មានខែកន្លងទៅថ្មីនេះ។ នេះជាផ្នែកមួយ នៃការដាក់ពង្រាយកងទ័ព ត្រូវបានប្រកាសជាលើកដំបូង។

កងនាវិក និង កងទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក ទាំងនោះ បានស្ថិតនៅលើនាវាចម្បាំង ចំនួន២គ្រឿង រួមមាន នាវាផ្ទុកយន្ដហោះ USS Bataan និង នាវាចម្បាំង USS Carter ។

លោក ឡយដ៍ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីខែមុន បានបញ្ជាឱ្យដាក់ពង្រាយកងនាវាចម្បាំង និង កងម៉ារីន ចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា។ សកម្មភាពទាំងនេះរបស់សហរដ្ឋអាមេរិក ក៏បានបន្ថែមយន្តហោះចម្បាំងជាច្រើនគ្រឿង រួមមាន យន្ដហោះ F-35, យន្ដហោះ F-16 ជាច្រើនគ្រឿង និង នាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវ USS Thomas Hudner (DDG-116) ផងដែរ។

លោកឧត្តមសេនីយ៍ Kurilla ស្ថិតនៅលើនាវា DDG-116 រួមជាមួយនឹងលោកឧត្តមនាវីរង Brad Cooper ជាមេបញ្ជាការកងនាវារទី៥របស់សហរដ្ឋអាមេរិក ក៏បានបង្ហាញ អំពីសមត្ថភាពនាវាប្រយុទ្ធដ៏ពេញលេញ។

លោកឧត្តមសេនីយ៍ Kurilla បានបញ្ជាក់ ថា «ខ្ញុំបានចាប់អារម្មណ៍នឹងការត្រៀមខ្លួនកម្រិតខ្ពស់ តាមជំនាញវិជ្ជាជីវៈ និង សមត្ថភាពរបស់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុង CENTCOM ។ ការប្តេជ្ញាចិត្តរបស់កងកម្លាំង និង ដៃគូរបស់យើង ហើយវានឹងក្លាយជាគន្លឹះ សម្រាប់សន្តិសុខក្នុងតំបន់»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×