Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងការនាំជ្រូកទៅវៀតណាម ត្រូវបានផ្អាកដោយសារភាគីវៀតណាមបិទ និងពុំមានកាលបរិច្ចេទច្បាស់នៅពេលណា?

ភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ប៉ុន្មានថ្ងៃក្រោយមកនេះ គម្រោងនាំចេញជ្រូកទៅកាន់ប្រទេសវៀតណាម ត្រូវបានផ្អាក ដោយសារភាគីវៀតណាម បានប្រកាសបិទការនាំជ្រូកចូលពីទីផ្សារកម្ពុជា

លោកបន្តថា ចំពោះការនាំចូលទៅប្រទេសវៀតណាម កាលពីលើកមុននោះ គឺជាការនាំចូលពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសកម្ពុជា ខណៈដែលសមាគមគិតថា នឹងនាំចេញទៅដែរនោះ តែខាងវៀតណាមបែរជា ចេញសារចរណ៍បិទមិនឱ្យឆ្លងកាត់បន្តទៀតទេ ដោយពុំមានកាលបរិច្ចេទច្បាស់ថា នឹងបើកវិញ ឬយ៉ាងណានោះទេ។

ពាក់ព័ន្ធនិងការនាំចេញនេះដែរ លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា បច្ចុប្បន្ន ការចិញ្ចឹមជ្រូកមានចំនួនច្រើន តែការហូបចុកមានការថយចុះ ដែលកត្តានេះ មានការពាក់ព័ន្ធគ្នា ជាមួយតម្លៃជ្រូករស់មានតម្លៃថោក តែតម្លៃចំណីវិញថ្លៃ ត្រង់នេះហើយ ដែលមានការលំបាក ហើយក៏កំពុងគិតគូរថា ឱ្យតែបាននាំចេញខ្លះ ទោះបីតម្លៃធូរថ្លៃយ៉ាងណាក៏ដោយ បើបាននាំចេញខ្លះ ក៏អាចធូរក្នុងស្តុកបានខ្លះដែរ តែយើងបែរជាមិនបាននាំចេញទៅវិញ។​

លោក បានត្អូញថា ទាំងកសិករ ចិញ្ចឹមតាមផ្ទះ និងកសិដ្ឋាន មានការខាតបង់ជាងមួយឆ្នាំមកហើយ ដែលតម្លៃជ្រូករស់មានតម្លៃតាំងពីជាង ៧ពាន់រៀលក្នុងមួយគីឡូក្រាម ឡើងរហូតដល់ជាង ៩ពាន់រៀល ក្នុងមួយគីឡូក្រាម មុនបោះឆ្នោត តែក្រោយបោះឆ្នោតបានធ្លាក់ចុះមកវិញខ្លះ គឺនៅសល់តែជាង ៨ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូជ្រូករស់ ប៉ុន្តែថ្លៃដើមផលិតជាង ១ម៉ឺនរៀលឯណោះ ដូច្នេះកសិករនៅតែខាងបង់ដដែល។

គួរបញ្ជាក់ថា បើតាមលោក ស្រ៊ុន ពៅ ការដែលតម្លៃជ្រូកមិនបានថ្លៃ ដោយសារតែការនាំចូលសាច់បង្កកយ៉ាងច្រើនមកប្រទេសកម្ពុជា ទោះបីក្រសួងកសិកម្ម បានធ្វើការបង្ក្រាប តែការបង្ក្រាបនេះ បានតែករណីនាំចូលតូចតាចមកតាមឡានក្រុងប៉ុណ្ណោះ ប៉ុន្តែដោយឡែកសាច់បង្កកដែលសល់នៅក្នុងឃ្លាំងមានចំនួនច្រើន៕

×