Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូកា-កូឡាកម្ពុជា សម្ពោធភេសជ្ជៈម៉ាកថ្មី “ថាំស៍ អាប់ ឆាច” នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បានសម្រិតសម្រាំងនាំយកនូវភេសជ្ជៈម៉ាកថ្មីមួយឈ្មោះ ថាំស៍ អាប់ ឆាច (Thums Up ChargedTM) ដែលជាភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈជំនួយស្មារតីមានជាតិកាហ្វេអ៉ីន របស់ក្រុមហ៊ុនភេសជ្ជៈលំដាប់សកលមួយនេះ។  មកជាមួយនឹងនិមិត្តសញ្ញាមេដៃ និងស្មារតី «នៅចាំអីទៀត» ឬ “GO FOR IT” ថាំស៍ អាប់ ឆាច ចង់លើកទឹកចិត្តយុវជនជំនាន់ក្រោយ (Gen Z) ឱ្យមានទំនុកចិត្តដើម្បីបន្ត និងឆ្ពោះទៅរកក្តីប្រាថ្នារបស់ខ្លួន។ ក្រៅពីបន្ថែមជាតិកាហ្វេអ៉ីន វីតាមីន B3 និងស័ង្កសីសម្រាប់ជំនួយរាងកាយ ភេសជ្ជៈនេះ ក៏នាំមកនូវរសជាតិប្លែក ដែលបង្ហាញពីស្មារតីនៃការច្នៃប្រឌិតឥតឈប់ឈរក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈឈានមុខគេមួយ ដើម្បីបំពេញតម្រូវការ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អតិថិជន។ ភេសជ្ជៈជំរុញនូវភាពស្រស់ស្រាយមួយនេះ មាន២រសជាតិ  គឺរសជាតិផ្លែឈើ  និងរសជាតិប៊ឺរីដែលគ្រប់គ្នាចូលចិត្ត  ក្នុងទម្រង់ជាកំប៉ុងងាយស្រួលយកតាមខ្លួន ដែលអាចរកទិញបាននៅទូទាំងប្រទេសកម្ពុជា។  

ថាំស៍ អាប់ ឆាច បានផ្សព្វផ្សាយសកម្មភាពច្នៃប្រឌិតជាបន្តបន្ទាប់ សម្រាប់យុវជនជំនាន់ក្រោយដែលមានថាមពលរស់រវើក និងមហិច្ឆតាខ្ពស់។ កម្មវិធីសំខាន់ៗមួយចំនួន ដែលជាផ្នែកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងការអបអរសាទរនិមិត្តសញ្ញា ថាំស៍ អាប់ ឆាច ​មានដូចជា ក្បូនដង្ហែរម៉ូតូធំដ៏អស្ចារ្យ  ការសម្តែងប្លែកៗមិនធ្លាប់មាន និងការចាក់ភ្លេង EDM ការចូលរួមកំសាន្តជាមួយ DJ ល្បីៗជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យ ថាំស៍ អាប់ ឆាច ទទួលបានការទទួលស្គាល់កាន់តែច្រើនពីសំណាក់យុវជនជំនាន់ថ្មី (Gen Z) ដែលជាជំនាន់ដែលចូលចិត្តរុករក ចូលចិត្តអ្វីដែលថ្មី បង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួនប្រកបដោយទំនុកចិត្ត និងរស់នៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ បន្ទាប់ពីព្រឹត្តិការណ៍សម្ពោធនេះទៅ ក៏នឹងមានសកម្មភាពជាបន្តបន្ទាប់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយដល់យុវអតិថិជន។

លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន កូកា-កូឡា ប្រចាំប្រទេសកម្ពុជា និងវៀតណាម បានចែករំលែកថា៖ “ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតឥតឈប់ឈរសម្រាប់យុវជនជំនាន់ក្រោយ ជាជំនាន់ដែលពោរពេញដោយថាមពល រស់រវើក និងមហិច្ឆតាខ្ពស់។ ថាំស៍ អាប់ ឆាច ពង្រឹងទស្សនៈវិស័យរបស់ម៉ាកផលិតផលនេះ តាមរយៈការផ្តល់នូវការជំរុញថ្មីដល់យុវវ័យដែលមានភាពច្នៃប្រឌិត ផ្តល់ថាមពលស្រស់ស្រាយ និងអារម្មណ៍រំភើប ជារៀងរាល់ថ្ងៃ និងគ្រប់កម្មវិធី។ ការនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបង្កើនការបោះជំហានទៅមុខ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យមកឱ្យអតិថិជន ព្រមទាំងពង្រីកវិសាលភាពនៃប្រភេទផលិតផលរបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ឲ្យអភិវឌ្ឍឈានឡើង ថែមមួយកម្រិតទៀត”។

ថាំស៍ អាប់ គឺជាម៉ាកយីហោពិភពលោកមួយរបស់កូកា-កូឡាដែលមានអាយុកាល ៤៥ ឆ្នាំ ។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ រួមជាមួយនឹងពពុះដ៏ល្អឥតខ្ចោះនៃផលិតផលនេះ នឹងជួយឱ្យអ្នកពិសា អាចបំបាត់ការស្រេកទឹក បង្កើតអារម្មណ៍ស្រស់ស្រាយ និងសាកថ្មរាងកាយឡើងវិញ បានយ៉ាងឆាប់រហ័ស។ ដោយស្របតាមយុទ្ធសាស្ត្រដែលចង់ក្លាយខ្លួនជាក្រុមហ៊ុនភេសជ្ជៈគ្រប់មុខ ក្រុមហ៊ុន កូកា-កូឡាកម្ពុជា នៅតែបន្តឆ្ពោះទៅរកការច្នៃប្រឌិតផលិតផលថ្មីៗ ដើម្បីផ្ដល់ជម្រើសភេសជ្ជៈកាន់តែច្រើនប្រភេទនៅក្នុងទីផ្សារនេះ។ ដើម្បីស្វែងយល់បន្ថែមអំពីផលិតផល ថាំស៍ អាប់ ឆាច សូមចូលទៅកាន់

https://www.facebook.com/ThumsUpChargedKH

##

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)ផលិតភេសជ្ជៈចំនួន 18 មុខ មាន 10ម៉ាកផលិតផល (10 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស ថាំស៍អាប់ឆាច សាំម៉ូរ៉ៃ ព្រីឌេតទ័រ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, Thums Up Charged, Samurai and Predator) ដែលក្នុងនោះចែកចេញជា6ប្រភេទ រួមមាន​ ភេសជ្ជៈមានជាតិហ្គាស(Sparkling) ​តែ(Tea) ភេសជ្ជៈប៉ូវកំលាំង(Energy Drinks) ទឹក(Water) ភេសជ្ជៈបំពេញជាតិទឹក (Isotonic) និងភេសជ្ជៈជំនួយរាងកាយនិងស្មារតី (Invigorating) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 830នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។ ក្រុមហ៊ុនពិតជាមានមោទនភាព ដែលមានបុគ្គលិកជាជនជាតិខ្មែរលើសពី 99.7% ដែលក្នុងនោះ ស្ត្រី 30% ហើយស្ត្រីកាន់តួនាទីក្នុងគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុនមានរហូតដល់ទៅ37% ។ ក្រុមហ៊ុនប្តេជ្ញានឹងលើកកម្ពស់ស្ត្រី ដើម្បីសម្រេចឱ្យបានចំនួនបុគ្គលិកជាស្ត្រី50% នៅត្រឹមឆ្នាំ 2030។ យើងមានការតាំងចិត្តខ្ពស់ក្នុងការគិតគូរដល់ចីរភាព ចំពោះរាល់កិច្ចការដែលយើងធ្វើ។ រាល់សកម្មភាពរបស់ក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយគោលដៅចីរភាពជានិច្ច។ នៅឆ្នាំ 2030 យើងមានគោលដៅប្រមូលកែច្នៃដបប្លាស្ទិក ឬកំប៉ុងឱ្យបាន 100% ស្មើនឹងចំនួនសំបកវេចខ្ចប់ផលិតផលដែលបានលក់ចេញ និងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញឱ្យបាន 50% នៃសំបកវេចខ្ចប់ផលិតផលរបស់យើង។ យើងប្តេជ្ញារក្សាភាពស្រស់បំព្រងនៃធម្មជាតិ និងផ្តល់ជូនសហគមន៍វិញនូវទឹកដែលយើងបានប្រើប្រាស់ក្នុងភេសជ្ជៈ និងក្នុងសង្វាក់ផលិតកម្ម។ យើងកំពុងបំពេញបេសកកម្មផ្តល់ និងរក្សាធនធានទឹក នៅគ្រប់ទីកន្លែងដែលយើងធ្វើអាជីវកម្ម ពោលគឺទីតាំងផលិតធាតុផ្សំ និងទីតាំងទាំងឡាយណាដែលជាផ្នែកពាក់ព័ន្ធនៃអាជីវកម្មរបស់យើង។

×