Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលហេតុទាំងនេះសោះបានមានអ្នកចូលរួមពិព័រណ៍ការងារឡើងច្រើនសន្ធឹកសន្ធាប់

spot_img

CamboJob តែងតែរៀបចំពិព័រណ៍ការងារជារៀងរាល់ឆ្នាំ ហើយនឹងធ្វើឡើងម្តងទៀតនៅថ្ងៃទី 9-10 កញ្ញា ខាងមុខនេះ  នៅផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី។ ពិព័រណ៍ការងារ CamboJobតែងតែងតែទទួលបានការគាំទ្រពីអ្នកចូលរួម និងក្រុមហ៊ុនល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាដោយសារមូលហេតុទាំងនេះ៖

ចូលរួមដោយឥតគិតថ្លៃ

មិនត្រឹមតែបើកឱកាសការងារសម្រាប់អ្នកចូលរួមគ្រប់រូបប៉ុណ្ណោះទេ ពិព័រណ៍ការងារ CamboJob គឺអាចចូលរួមបានដោយសេរី ក្នុងគោលបំណងលើកទឹកចិត្តសិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារទទួលបានឱកាសការងារជាច្រើន ហើយជាពិសេសគឺអាចជួបផ្ទាល់ជាមួយក្រុមហ៊ុនដើម្បីបង្កើតទំនាក់ទំនងថ្មីៗ។ 

ឱកាសការងារជាង 3000  កន្លែង

ដោយមានការចុះឈ្មោះចូលរួមយ៉ាងច្រើនកុះករនៅលើបណ្តាញសង្គម ពិព័រណ៍ការងារ CamboJob មានការរំពឹងទុកអ្នកចូលរួមដល់ទៅ10,000 នាក់ដែលជាបេក្ខជនមានទេពកោសល្យ និងជំនាញច្បាស់លាស់។ វាជាឱកាសដ៏ល្អសម្រាប់សិស្សនិស្សិត និងអ្នកចូលរួមគ្រប់រូបទទួលបានឱកាសការងារយ៉ាងសម្បូរបែបដែលមានរហូតទៅ 3000+ មុខតំណែងការងារ មកពីវិស័យជាច្រើនដូចជាធនាគា ហិរញ្ញវត្ថុ ទេសចរណ៍ អចលនទ្រព្យ ក្រុមហ៊ុនដឹកជញ្ជូន និងវិស័យជាច្រើនទៀត។

ព្រឹក្សាយោបល់ការងារ

អ្នកចូលរួមនឹងទទួលបានការព្រឹក្សាយោបល់ការងារអំពីការសរសេរ CV ឲ្យបានល្អប្រសើរ ការតម្រង់ទិសដៅការងារ និងដំបូន្មានល្អៗពីអ្នកជំនាញដែលមានបទពិសោធន៍រច្បាស់លាស់អំពីប្រភេទការងារដែលសាកសមបំផុតដល់និស្សិតដែលកំពុងសិក្សា និងជិតបញ្ចប់ការសិក្សា។  

ការផ្តល់ជូនអាហារូបករណ៍

មិនត្រឹមតែមានការចូលរួមពីក្រុមហ៊ុនល្បីៗនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក៏មានការចូលរួមពីសាកលវិទ្យាល័យ និងវិទ្យាស្ថានជាច្រើន ចូលរួមចែករំលែកនៅបទពិសោធន៍ ព័ត៌មានលើវគ្គសិក្សាថ្មីៗ ថែមទាំងការផ្តល់ជូននៅអាហារូបករណ៍សម្រាប់សិស្សនិស្សិត និងអ្នកចូលរួមនៅក្នុងពិព័រណ៍ការងារផងដែរ។​

ចូលរួមដោយក្រុមហ៊ុនល្បីៗនៅក្នុងប្រទេសកម្ពុជា

ពិព័រណ៍ការងារ CamboJob មានការចូលរួមពីបណ្តាលក្រុមហ៊ុនល្បីៗជាច្រើនដែលមានដូចជា៖ Canadia Bank, Naga World, OCIC, WOWNOW, E-GET, DAP News, Mega Asset, Imperial Star Solar (Cambodia ) Co., Ltd ., LESSO ( CAMBODIA) Trading CO., LTD, 西港经济特区, Huawei, Coastal City Development Group Co., Ltd, 中国建筑第四工程局(柬埔寨)有限公司, TECHBODIA, 联通科技柬埔寨塑料有限公司(T.C.U POLYS ENTERPRISE Co.,Ltd.), Topec Electronic, 柬埔寨果美农场食品有限公司, Zhengheng Group Co.,Ltd, 上置集团, 金边印象(ROMDUOL CITY), SHAO ANXU, GOOD TOP MACHINERY CAMBODIA CO.LTD, General Enterprises Garment (Cambodia) Co.,Ltd. និងក្រុមហ៊ុនល្បីៗជាច្រើនទៀត។

សម្ភាសន៍ភ្លាមៗ

នៅថ្ងៃពិព័រណ៍ការងារ អ្នកចូលរួមពិព័រណ៍ការងារអាចដាក់ពាក្យ និងការសម្ភាសន៍ភ្លាមៗទៅកាន់ក្រុមហ៊ុនក្នុងក្តីស្រម៉ៃដើម្បីមានឱកាសទទួលបានការងារ ពង្រឹងសមត្ថភាពលើការសម្ភាសន៍ ក៏ដូចជាទទួលដំបូន្មានល្អៗពីក្រុមហ៊ុនក្រោយពេលសម្ភាសន៍ផងដែរ។

សិក្ខាសាលាការងារ

បន្ថែមពីនេះ ក៏មានការចូលរួមពីវាគ្មិនល្បីៗជាច្រើនរូប ចូលរួមបកស្រាយអំពីប្រធានបទចំណេះដឹងការងារដែលមានអត្ថប្រយោជន៍សម្រាប់អ្នកចូលរួម ដូចជាភាពជាអ្នកដឹកនាំ ការទំនាក់ទំនងការងារ របៀបរៀបចំ CV ឲ្យបានល្អប្រសើរ និងចំណេះដឹងការងារជាច្រើនទៀត។

ការចូលរួមពីនិស្សិតជាង 15+ សាកលវិទ្យាល័យ

ក្រុមហ៊ុន CamboJob មានការសហការជាមួយសាកលវិទ្យាល័យល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាជាង 15 ដែលពោរពេញទៅដោយសិស្សនិស្សិតដែលមានសមត្ថភាព ចូលរួមស្វែងរកឱកាសការងារថ្មីៗនៅក្នុងពិព័រណ៍ការងារផងដែរ។

សកម្មភាពកម្សាន្តជាច្រើន

ក្រៅពីឱកាសការងារដ៏សម្បូរបែប  ពិព័រណ៍ការងារCamboJob រៀបចំកម្មវិធីកម្សាន្តជាច្រើនទៀតក្នុងគោលបំណងបង្កើនភាពរីករាយ ឱកាសបង្កើតទំនាក់ទំនងរវាងក្រុមហ៊ុន និងបេក្ខជន ដោយអ្នកចូលរួមអាចលេងហ្គេមសប្បាយៗនៅតាមស្កង់ក្រុមហ៊ុន ក៏ដូចជាស្តង់របស់ CamboJob ដែលមានដូចជា៖ ហ្គេមបោះគ្រាប់បាល់ ចាប់ឆ្នោតផ្សងសំណាង បង្វិលកងឈ្នះរង្វាន់ បោះត្រាលើផែនទី ជាមួយហ្គេមសប្បាយៗជាច្រើនទៀតដើម្បីមានឱកាសឈ្នះរង្វាន់ដូចជា៖  ដបទឹក  កាបូបស្ពាយ នាឡិកាដៃ កុំព្យូទ័រ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតដែលមានចំនួនសរុបរហូតទៅដល់ 3000+ រង្វាន់។

កុំខកខានឱកាសដ៏អស្ចារ្យនេះ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកដែលមានទេពកោសល្យ និងពង្រីកទីផ្សារអាជីវកម្មឲ្យកាន់តែល្បីរន្ទឺជាងមុន។ 

ទំនាក់ទំនងកក់ស្តង់៖ 098 686 751
Telegram: https://t.me/keangy_lay

spot_img
×