Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព​កម្ពស់​ទឹក​ទន្លេមេគង្គ ក្នុង​ខេត្ត​ចំនួន​៤ នឹង​បន្ត​ហក់​ឡើង​ក្នុង​សប្តាហ៍​នេះ​

spot_img

ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៩​ខែកក្កដា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​បន្ថែម ស្តីពី​ស្ថានភាព​កម្ពស់​ទឹក​ទន្លេមេគង្គ ដែល​ទឹកនឹង​បន្ត​ឡើង ក្នុង​សប្តាហ៍​នេះ​។​

​យោង​តាម​ការព្យាករណ៍ កម្ពស់​ទឹក​ទន្លេមេគង្គ នឹង​បន្ត​ហក់​ឡើង​ក្នុង​រង្វង់ ៣-៧​ថ្ងៃ​ទៀត ក្នុងនោះ ១)​ទន្លេមេគង្គ​ស្ទឹងត្រែង ទឹក​នឹង​បន្ត​ឡើង ៣​ថ្ងៃ​ទៀត , ទឹក​អាច​ឡើង​ដល់​កម្ពស់ ១២,៣០​ម៉េត្រ​។​២)​ទន្លេមេគង្គ​ក្រចេះ ទឹក​នឹង​បន្ត​ឡើង ៤​ថ្ងៃ​ទៀត , ទឹក​អាច​ឡើង​ដល់​កម្ពស់ ២០,៨០​ម៉ែត្រ​។ ទន្លេមេគង្គ​កំពង់ចាម ទឹក​នឹង​បន្ត​ឡើង ៥​ថ្ងៃ​ទៀត , ទឹក​អាច​ឡើង​ដល់​កម្ពស់ ១៤,០០​ម៉ែត្រ និង​៤)​ទន្លេមេគង្គ​ចតុមុខ ទឹក​នឹង​បន្ត​ឡើង ៦-៧​ថ្ងៃ​ទៀត , ទឹក​អាច​ឡើង​ដល់​កម្ពស់ ៨,០០​ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក សូមជម្រាបថា កម្រិត​កម្ពស់​ទឹក​នេះ នឹង​ធ្វើឲ្យ​ហូរ​ចូល​តាម​ព្រែក​ទៅ​បណ្តាល​តំបន់​ទំនាប់ នៃ​ទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេបាសាក់​។ សូមមេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​នាពេលនេះ បើទោះបីជា​កម្ពស់​ទឹក មិន​ទាន់​ឡើង​ដល់​កម្រិត ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ក្តី​។ ក្រសួង​ធនធានទឹក បាន​និង​កំពុង​បន្ត​តាមដាន​អំពី​ស្ថានភាព​កម្ពស់​ទឹក​ទន្លេមេគង្គ​ជាប់​ជាប្រចាំ ហើយ​នឹង​ធ្វើការ​ជូនដំណឹង​បន្ថែម ក្នុងករណី​មាន​ការប្រែប្រួល​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×