Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​៖ អ្នក​ដែល​តាំងខ្លួន​ជា​អ្នកវិភាគ​នយោបាយ​នៅ​អូស្ដ្រាលី កំពុង​យក​ពលរដ្ឋ​ខ្មែរ​ជា​សត្រូវ និង​លាប​ពណ៌​លើ​អ្នក​សង្កេតការណ៍​

spot_img

ភ្នំពេញ​ ៖ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផ្លូវកា​រ​របស់​លោក នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា លោក Lee Morgenbesser ដែល​តាំងខ្លួន​ជា​អ្នកវិភាគ​នយោបាយ​នៅ​អូស្ដ្រាលី កំពុងតែ​យក​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​សត្រូវ ហើយ​និយាយ​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​លាប​ពណ៌​អ្នកសង្កេតការណ៍ ថា​មិន​មាន​ភាព​ឯករាជ្យ​។​

​លោក ផៃ ស៊ីផា​ន បាន​បញ្ជាក់បន្ថែម​ថា អ្នក​ដែល​តាំងខ្លួន​ជា​អ្នកវិភាគ​នយោបាយ​នៅ​អូស្ដ្រាលី​នេះ ហាក់ដូចជា​មាក់ងាយ​ប្រឆាំង​គណបក្សនយោបាយ ចំនួន​២០​គណបក្ស​ដែល​ធ្វើ​ការប្រកួតប្រជែង នៅ​ថ្ងៃ​បោះឆ្នោត​សកល ជាពិសេស​ដំណើរការ​លទ្ធិប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ហើយ​និយាយ​គ្មាន​មូលដ្ឋាន និង​ការយល់ដឹង​អំពី​ដំណើរការ​បោះឆ្នោត​។​

​ក្នុងផេក​របស់​លោក​បាន​ថ្លែង​ដូច្នេះ​ថា “​គោរព​ជម្រាប​ជូន​បណ្តាញសារព័ត៌មាន និង​ប្រិយមិត្ត ​FBFs ​ការ​លើក​ឡើង​របស់​លោក Lee Morgenbesser ដែល​តាំងខ្លួន​ជា​អ្នកវិភាគ​នយោបាយ​នៅ​អូស្ត្រាលី ដែល​ចោទប្រកាន់​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នក​សង្កេត​ការ​អន្តរជាតិ ដែល​នឹង​ចូលរួម​ជា​អ្នក​សង្កេតការណ៍​នៅពេល​បោះឆ្នោត​សកល នៅ​ថ្ងៃ ២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​មិន​មាន​ឯក​រាជ្យ​នោះ​ទេ​។ ការលើកឡើង​របស់​លោក Lee Morgenbesser បាន​បង្ហាញ​ដល់​សាធារណជន ជាក់ស្តែង នៃ​ល្បិចកល​មិន​សុច្ចរិត និង​វាយតម្លៃ​លា​បព​ណ៏ អ្នកសង្កេតការណ៍ ដែល ចូលរួម​គ្រប់កន្លែង​ស្ថានីយ៍បោះឆ្នោត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ការលើកឡើង​នេះ គឺ​មិន​មាន​លក្ខណៈ​ជា​អ្នកវិភាគ នោះទេ គឺ​ច្បាស់​ណាស់​ថា​ជា​អ្នក​បញ្ចេញ​យោបល់​ប្រឆាំង និង​ការបោះឆ្នោត​របស់​កម្ពុជា ជា​សត្រូវ​ជា​មួយ​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​មាក់ងាយ​ប្រឆាំង​នឹង​គណបក្សនយោបាយ​ចំនួន​២០ គណបក្ស ដែល​ធ្វើ​ការ​ប្រកួត​ប្រជែង នៅ​ថ្ងៃ​បោះឆ្នោត​សកល​នោះ ជាពិសេស ដំណើរការ លទ្ធិប្រជាធិបតេយ្យ​ក​ម្ពជា ។​ការលើកឡើង​នេះ គឺ​គ្មាន​មូលដ្ឋាន និង​ការយល់ដឹង​អំពី​ដំណើរការ​បោះឆ្នោះ​នៅ​កម្ពុជា ហើយ​ស្ថិត​នៅក្នុង​លក្ខណៈ អត្តនោម័តិ​ផ្ទាល់ខ្លួន​(Bias and Subjective )​តែប៉ុណ្ណោះ​។​

ការ​យក​លេស វាយប្រហារ​មកលើ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​កូនប្រុស​របស់​សម្តេច​តេជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនាគត​​យក​រដ្ឋមន្ត្រី អាណត្តិ​ទី​៦ របស់​កម្ពុជា ដែល​ជា​ផល​រំពឹង​ទុក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ដោយ​ចោទ​ថា ឯកឧត្តម ហ៊ុន ម៉ា​នី ឬ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺមាន ភាពលំអៀង​ទៅកាន់គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​វាយប្រហារ​ទៅលើ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ដែល​គ្មាន​សមត្ថភាព​ឯករាជ្យ​នោះ គឺជា​ការយល់ច្រឡំ​ខុសពី​គោលការណ៍ និង​ស្ថានភាព​ជាក់ស្តែង​នៅក្នុង ឬ​ខាង​ក្រៅ​ស្ថានីយ៍បោះឆ្នោត​កម្ពុជា​។​

អាស្រ័យ​ដោយ​វត្តមាន នៃ​អ្នកសង្កេតការណ៍​តំណាង​គណបក្ស​នីមួយៗ ជា​អ្នកឃ្លាំមើល និង​ការពារ​ផលប្រយោជន៍​របស់​គណ​បក្ស​គេ​នីមួយៗ រួមជាមួយ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកសង្កេតការណ៍ តំណាង​អោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្រប់​ជាន់ថ្នាក់​ដែល​មាន​វត្តមាន​នៅ​ទីនោះ គឺ​ក្នុង​ទិសដៅ​រក្សាបាន​នូវ​គណនេយ្យភាព និង​តម្លាភាព​ដែល​ជា​គោលដៅ ចម្បង​នៃ​ការងារ​សង្កេតការណ៍រ​បស់​គេ​នេះ​។​

អ្វី​ដែល​ខ្ញុំ សោកស្តាយ​ចំពោះ​លោក Lee Morgenbesser ដែល​គ្មាន​សមត្ថភាព​យល់ដឹង​នៃ​ដំណើរការ និង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​​របស់​កម្ពុជា ដោយ​យល់​ច្រឡំ​ពី​គោលការណ៍​ឯករាជ្យ ជាមួយ​និង​គោលការណ៍​គណនេយ្យភាព និង​តម្លាភាព​នៃ​អង្គ​បោះឆ្នោត​​នី​មួយៗ ដែល​គ្រប់​ជនជាតិ ប្រាថ្នា​ចង់បាន​។ គួរឲ្យ​អាម៉ាស់ ដែល លោក​ខ្ខៅ​រូបនេះ តាំង ខ្លួន​ជា​អ្នកចេះ​”៕ ដោយ ​៖ ​កូឡាប​

spot_img
×