Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ! ស្ទួ​ចមិ​នប្រយ័​ត្ន របូ-ត «បន្ទះ​ដែក» ដ៏​ធំ ពីក្រោម​ស្ពាន​អាកាស​នៅ​ថៃ ត្រូវ​ចំ-កម្មករ បណ្តាល​ឲ្យ​របួ-ស​ធ្ង-ន់១នាក់ ស្លា-ប់១នាក់

នេះជាគ្រោះថ្នាក់ដ៏រន្ធត់ទៀតហើយ ដែលបានកើតឡើងអំឡុងពេលជួសជុលស្ពាន​អាកាស ​ឆ្លង​កាត់​ផ្លូវ​ប្រសព្វ​ក្រុង​បាងកាពី (ប្រទេសថៃ) គឺខណៈ​ពេល​កំពុងធ្វើការ​ដក​បន្ទះ​ដែក​ក្រោម​ស្ពាន​ដែល​មាន​ប្រវែង​ប្រហែល​១០​ម៉ែត្រ ស្រាប់តែ​ធ្លាក់​មក​ក្រោម ត្រូវចំកម្មករ​២​នាក់​ បណ្តាលរបួស​ធ្ងន់១​នាក់ និងម្នាក់ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ។

កាលពីម្សិលមិញ (១៧ សីហា ២០២៣) ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានរាយការណ៍ថា នៅកណ្តាលយប់ មានករណីគ្រោះថ្នាក់ នៅស្ពានអាកាស ឆ្លងផ្លូវកាត់ Bang Kapi បណ្តាលឲ្យមនុស្ស៣នាក់ ក្នុងនោះមានម្នាក់សន្លប់​បាត់​ស្មារតី ដោយសារ​ធ្លាក់​ពីលើ​កម្ពស់​ប្រហែល​១០​ម៉ែត្រ ខណៈ​កំពុង​ធ្វើ​ការ មុន​ពេល​គាត់​ស្លាប់​នៅ​មន្ទីរពេទ្យ។

លោក Chaiwat Boonprasom អ្នកជួយសង្គ្រោះមកពីមូលនិធិ Siam Ruamjai (Pu In) បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ១ និង ៥០ នាទីទៀបភ្លឺ ហើយគាត់បានឮសំឡេងស្រដៀងនឹងវត្ថុធំមួយធ្លាក់។ ពេលនោះមានកម្មករមួយក្រុមបានមករាយការណ៍ថា មានអ្នករបួស ខណៈកំពុងប្រើរថយន្តស្ទូចចំនួន២គ្រឿង យកខ្សែរមកចងជាប់នឹងបន្ទះដែកក្រោមស្ពាន ដើម្បីដកចេញ។

ពេល​នោះ​ខ្សែ​ដែក​មិន​ជាប់​នឹង​បន្ទះ​ដែក​ទាំង​៤​ជ្រុងទេ ដែលបណ្តាល​ឱ្យ​បន្ទះ​ដែក របូត​ធ្លាក់​មក​បុក​កម្មករ​ដែល​ជិះ​ឡានស្ទូច និងនៅលើ​រន្ទា ​បណ្តាល​ឱ្យ​បាក់ ធ្លាក់​កម្មករ​ប្រុស​ម្នាក់​រងរបួសធ្ងន់ធ្ងរ និងបានស្លាប់នៅមន្ទីរពេទ្យ ខណៈស្ត្រីកម្មករម្នាក់ទៀត រងរបួសជើងស្រាល។

ហេតុការណ៍នេះបានកើតឡើង គឺនៅពេលការ​ជួសជុល​ស្ពាន​ ​កំពុង​ធ្វើ​ការ​រុះរើ​គ្រឿង​បង្គុំ​ស្ពាន​ដែក។ ចំពោះ​មូល​ហេតុ​នៃ​ការ​ធ្លាក់​បន្ទះ​ដែក​នេះ ​គឺ​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់ ព្រោះ​ក្រោយ​កើត​ហេតុ​មិន​ឃើញ​មាន​មន្ត្រី ​ឬ​កម្មករ​ធ្វើ​ការ​នៅ​តំបន់​នោះ​ទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×