Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ចេញ​សេចក្ដីណែនាំ​ការត្រៀម​បង្ការ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្ដរាយ​ទឹកជំនន់​

​ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ចេញ​សេចក្ដីណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី នៅ​ទូទាំង​ប្រទេស​កម្ពុជា ស្ដី​ពី​ការត្រៀម​បង្ការ ដើម្បី​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្ដរាយ​ទឹកជំនន់ ដែល​បាននិងកំពុង​កើតឡើង​នៅពេលនេះ​។​

​បើ​យោង​តាម​សេចក្ដីណែនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នា​រសៀល​ថ្ងៃ​ទី​១៩​ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​បញ្ជាក់ថា យោង​តាម​ការអង្កេត​តាមដាន នៅ​ព្យាករណ៍​អាកាសធាតុ ដែល​បាន​បង្ហាញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់ បាន​ធ្វើឲ្យ​ខេត្ត​មួយចំនួន​កំពុង​រង​ឥ​ទិ្ធ​ពលទឹក​ភ្លៀង ដូចជា​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង ខេត្ត​កំពង់ស្ពឺ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ប្រឈម​នឹង​ការ​ជន់​លិច​។ ដោយឡែក តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​ទន្លេមេគង្គ ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ ក៏​មាន​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ឲ្យ​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ផងដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត នឹង​ត្រូវ​មាន​ការ​រៀប​ចំ​ទុកជាមុន ដោយ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប នៅពេល​មាន​ទឹកជំនន់​កើនឡើង ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព បញ្ជៀ​ស​ឲ្យខាងតែបាន​នូវ​ការប៉ះពាល់​អាយុជីវិ​ត និង​ការខូចខាត​ផ្សេងៗ ដែល​កើតមានឡើង​ដោយ​យថាហេតុ​៕ ​ដោយ​៖​កូឡាប​

 

×