Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ខ្មែរ និង​ប្រធានា​ធិ​តី​ចិន និង​ថ្នាក់ដឹកនាំ​កំពូលៗ​កម្ពុជា​-​ចិន ផ្ញើ​សារ​ទៅវិញទៅមក ក្នុង​ឱកាស​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ចំ​នៃ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ដែល​ទំនាក់ទំនង​នេះ បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​ផលប្រយោជន៍​ជូន​ប្រទេស​ទាំង​ពីរ​ទៅវិញទៅមក​។ ដើម្បី​អបអរសាទរ​ដល់​ខួប​ទំនាក់​ទំនង​ការទូត​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ក្នុងនាម​ព្រះមហាក្សត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ស៊ី ជីន​ពីង ប្រមុខរដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្វាយ និង​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក​។​

​ដើម្បី​អបអរសាទរ​ដល់​ខួប​ទំនាក់ទំនង​ការទូត​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង លោក លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្ញើ​សារ​ទៅ​វិញ​ទៅ​មក ដែល​បង្ហាញ​ឱ្យឃើញ​អំពី​ភាពស្អិតល្មួត នៃ​ទំនាក់ទំនង​រវាង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​។ ចំណែក លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង លោក វ៉ាង យី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ផ្ញើ​សារ​ជូន​គ្នា​ទៅវិញទៅមក ផងដែរ​។​

​ក្នុង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​របស់​យើង​ឆ្នាំនេះ នឹង​ពង្រឹង​ចំណងទាក់ទង​ជា​បងប្អូន​រវាង​ប្រជាជន​យើង​ទាំង​ពីរ ហើយ​នឹង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​យើង​ទាំង​ពីរ​។ ព្រះអង្គ​មាន​ព្រះរាជបន្ទូល កោតសរសើរ​ចំពោះ​សមិទ្ធ​ផល​​គួរ​ឲ្យ​កត់សម្កាល់នៃ​ប្រទេស​ចិន ដែល​បាន​ឈាន​ចេញពី​ដំណាក់កាល​កំណើន​ឆាប់រហ័ស ចូល​ក្នុង​ដំណាក់កាល​ឆ្ពោះទៅរក​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ តាមរយៈ​នាវា​នុវត្តន៍ និង​កំណើន​បៃតង ក្រោយ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខូវិស័យ​វែងឆ្ងាយ​របស់​ឯកឧត្ត​ម​។ ក្នុងនាម​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​២ លើ​ពិភពលោក ចិន​បាន​និង​កំពុង​ដើរតួនាទី​ដ៏​សំខាន់​លើ​វិស័យសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ក្នុង​ពិភពលោក ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​នានា រួម​ទាំង​កម្ពុជា​ផង​ដែរ​។​

​ចំណែក​ប្រធានាធិបតី​ចិន លោក​ស៊ី​ជីន​ពីង បាន​ថ្លែងថា ទូលបង្គំ​ផ្តល់​សារសំខាន់​យ៉ាងខ្លាំង​លើ​ការអភិវឌ្ឍ​ទំនាក់ទំនង​ចិន​កម្ពុជា ហើយ​សង្ឃឹមថា ភាគី​ទាំងពីរ នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​មិត្តភាព​ជា​ប្រពៃណី និង​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក និង​ដើម្បី​កសាង​សហគមន៍​ចិន​កម្ពុជា ដែល​មាន​វាសនា​រួម​គ្នា​ជា​យុទ្ធសាស្ត្រ ឈាន​ទៅ​សម្រេចបាន​នូវ​ការអភិវឌ្ឍ និង​វិបុលភាព​រួម​។​

​ខាងក្រោម​នេះ​ជា​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​សារ​របស់​លោក​ប្រធានាធិបតី ស៊ី ជីន​ពីង រួម​ជាមួយ​សារ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ៖

 

 

spot_img
×