ទីក្រុងតៃប៉ិ៖ ក្រោយពេលអនុប្រធានាធិបតីតៃវ៉ាន់ បានវិលត្រឡប់ មកពីសហរដ្ឋអាមេរិក មិនបានប៉ុន្មានថ្ងៃផង កងទ័ពរំដោះប្រជាជនចិន បានបញ្ចេញសកម្មភាព ធ្វើសមយុទ្ធយោធា ជាសារព្រមានទៅដល់រដ្ឋាភិបាលក្រុងតៃប៉ិ ដូចអ្វីដែលក្រុងប៉េកាំង
សារព័ត៌មាន Al Jazeera បានចេញផ្យាយ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ថា ចិន បានធ្វើសមយុទ្ធយោធា ទាំងជើងទឹក និង ជើងអាកាស ឡោមព័ទ្ធកោះតៃវ៉ាន់។ សកម្មភាពរបស់កងទ័ពចិន ជាសភាមួយប្រឆាំងនឹងលោក វិល្លៀម ឡៃ (William Lai) អនុប្រធានាធិបតីតៃវ៉ាន់ បានឈប់សំចត នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ទាំងទៅនិងមក ពីការចូលរួមពិធីចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីប៉ារ៉ាហ្កាយ។

បញ្ជាការដ្ឋានកងទ័ពរំដោះប្រជាជនចិន តំបន់បូព៌ា មានការទទួលខុសត្រូវ នៅលើតំបន់ជុំវិញកោះតៃវ៉ាន់ បាន បញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីព្រឹក ថ្ងៃសៅរ៍ ថា ប្រទេសចិន កំពុងតែអនុវត្តការល្បាតរួមគ្នារបស់កងទ័ពជើងទឹក និង ផ្លូវអាកាស សម្រាប់ការល្បាតជុំវិញកោះតៃវ៉ាន់។ សមយុទ្ធនេះ បានផ្តោតលើការសម្របសម្រួលនាវា និង យន្តហោះ ដើម្បីសាកល្បង វាយដណ្តើមគ្រប់គ្រង នៅលើលំហអាកាស និង សមុទ្រ ហើយក៏ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធផងដែរ។

អ្នកនាំពាក្យ នៃទីបញ្ជាការភាគខាងកើត បានប្រាប់ដក់សារព័ត៌មានរបស់រដ្ឋចិនស៊ីនហួ ថា «សមត្ថភាពរបស់កងទ័ពចិន នៅក្នុងការប្រយុទ្ធ តាមលក្ខខណ្ឌប្រយុទ្ធពិតប្រាកដ នឹងត្រូវបានសាកល្បងរួចរាល់ហើយ។ រីឯការល្បាត និង សមយុទ្ធនេះ បម្រើជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះការឃុបឃិតគ្នារបស់ក្រុមក្រុមផ្តាច់ខ្លួន ចង់បានឯករាជភាព នៅតៃវ៉ាន់ ជាមួយនឹងបរទេស និង ការបង្កហេតុរបស់ពួកគេ»។
ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានថ្កោលទោសភ្លាមៗ ចំពោះសមយុទ្ធនេះ ដោយបានអះអាង កាលពីព្រឹក ថ្ងៃសៅរ៍ ថា ក្រុងតៃប៉ិ នឹងបញ្ជូនកងកម្លាំងសមស្រប សម្រាប់ឆ្លើយតប ប្រឆាំងនឹងសកម្មភាពណាមួយ ជាមួយនឹងសមត្ថភាព ការប្តេជ្ញាចិត្ត និង ទំនុកចិត្ត ដើម្បីធានាសន្តិសុខជាតិរបស់តៃវ៉ាន់៕ រក្សាសិទ្ធដោយ ៖ សារាយSN



















