Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ជាតិ​៩២៤​នាក់ មកពី​៨២​អង្គភាព បាន​ចុះឈ្មោះ​យក​ព័ត៌មាន​ពេល​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ចុងក្រោយ នៃ​ការទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នកសារព័ត៌មាន ហើយ​បើ​គិត​ត្រឹម​ថ្ងៃនេះ គ​.​ជ​.​ប បាន​ផ្តល់​ប័ណ្ណ​ជូន​អ្នកសារព័ត៌មាន​ជាតិ​៩២៤​នាក់​ហើយ ស្រី ១០៣​នាក់ ដែល​មកពី ៨២​អង្គភាព ដើម្បី​ចុះ​ឈ្មោះ​យក​ព័ត៌មាន​ពេល​បោះឆ្នោត​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ៖ ចំពោះ​អ្នកសារព័ត៌មាន​ជាតិ ដែល​បាន​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​នៅ​ថ្ងៃនេះ គ​.​ជ​.​ប ត្រូវ​ពិនិត្យ និង​សម្រេច​លើ​ពាក្យសុំ​ចុះ​ឈ្មោះ​ជា​អ្នកសារព័ត៌មាន​ក្នុង​រយៈពេល​៣​ថ្ងៃ​យ៉ាងយូរ​។ ក្នុងករណី​ដែល​គ​.​ជ​.​ប បដិសេធ​ការចុះឈ្មោះ​អ្នកសារព័ត៌មាន​ជាតិ ដែល​ពុំ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ សាមី​អង្គភាព ឬ​សាមី​អ្នក​សារព័ត៌​មាន អាចបំពេញ​ឯកសារ​បន្ថែម​ឲ្យបាន​គ្រប់គ្រាន់ ហើយ​ដាក់​ពាក្យសុំ​ម​យ​យ​លើ​ទៀត ក្នុង​រយៈពេល​៣​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពី​ថ្ងៃ​ទទួល​លិខិត​បដិសេធ ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ដំណើរការ​បោះឆ្នោត ឲ្យមាន​ប្រសិទ្ធភាព​ប្រកបដោយ​វិជ្ជាជីវៈ ឯករាជ្យ ត្រឹមត្រូវ និង​មិន​លម្អៀង និង​ត្រូវ​គោរព​ច្បាប់បោះឆ្នោត បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​៕ ​ដោយ ​៖​ កូឡាប​

spot_img
×