Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រ៊ុន ពៅ៖ សម្រាប់តំលៃសាច់នៅលើទីផ្សារ អ្នកទិញយកទៅហូបប្រចាំថ្ងៃ មិនទាន់ទិញសាច់យកទៅទទួលទានក្នុងតំលៃថោកនោះទេ

ភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានប្រាប់បណ្តាញព័ត៌មានថា សម្រាប់តំលៃសាច់ នៅលើទីផ្សារ អ្នកទិញយកទៅហូបប្រចាំថ្ងៃ មិនទាន់ទិញសាច់យកទៅទទួលទាន ក្នុងតំលៃថោកនៅឡើយទេ តែបន្តហូបក្នុងតំលៃដែលថ្លៃ

លោក ស្រ៊ុន ពៅ បន្តថា អ្នកចំណេញ គឺអ្នកលក់សាច់នៅលើទីផ្សារ ខណៈដែលគាត់ទិញមកថោក តែលក់ក្នុងតំលៃថ្លៃ ហើយប្រជាពលរដ្ឋ មិនថា អ្នកក្រុង ឬអ្នកជនបទទេ គឺទិញសាច់ជ្រូកក្នុងមួយគីឡូក្រាមជាង ២ម៉ឺនរៀលដ៏ដែល។

ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានបន្តឲ្យដឹងទៀតថា តម្លៃជ្រូករស់ លក់តែក្នុងតំលៃជាង ៨ពាន់ ឬជាង ៩ពាន់រៀលប៉ុណ្ណោះ ដែលតំលៃនេះ វាមិនមានតុល្យភាពគ្នានោះឡើយ ចំពោះការដែលក្រុមអាជីវករបន្តលក់ជាង ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនោះ។

លោកបន្តថា សាច់បង្កកដែលនាំចូលមកទីផ្សារកម្ពុជា ក៏ជាបញ្ហាមួយដែរ ដែលក្រុមអាជីវករទិញមកថោក តែគាត់លក់ទៅវិញថោក ក៏បានប៉ះពាល់ជាមួយតំលៃជ្រូកស្រស់ក្នុងប្រទេសផងដែរ។​ លោកបន្តទៀតថា នេះជាមូលហេតុ ដែលធ្វើឱ្យមានសល់សាច់ និងធ្វើឱ្យអ្នកចិញ្ចឹមខាត។ ក្នុងករណីនេះ អ្នកទិញយកមកហូប គាត់មិនបានពិនិត្យទេថា សាច់មួយណាជាសាច់បង្កក និងសាច់មួយណាជាសាច់ស្រស់នោះឡើយ។

គួរបញ្ជាក់ថា លោក ស្រ៊ុន ពៅ បានអំពាវនាវដល់អ្នកទិញសាច់មកហូប គួរពិនិត្យសាច់ផងថាមួយណាជាសាច់​ស្រស់ និងមួយណាជាសាច់បង្កក ព្រោះថា គុណភាពរបស់វា គឺខុសគ្នាសម្រាប់សុខភាពរបស់យើង។ លោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជាបន្តវេន នឹងពង្រឹងពង្រីកយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត លើវិស័យ​កសិកម្មនៅកម្ពុជា៕

×