ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនផលិតសំបកកង់រថយន្តចំនួន៣ ដែលកំពុងដំណើរការនៅខេត្តស្វាយរៀង (ក្រុងបាវិត) ខេត្តព្រះសីហនុ និងខេត្តក្រចេះ។ ១. រោងចក្រផលិតសំបកកង់នៅខេត្តស្វាយរៀង វិនិយោគពីក្រុមហ៊ុន Sailun Group Co Ltd របស់ប្រទេសចិន មានសមត្ថភាពកងដែកបានប្រាំលានក្នុងមួយឆ្នាំ។
២. រោងចក្រ General Tire Technology (Cambodia) ដែលមានទីតាំងនៅខេត្តព្រះសីហនុ តម្លៃ ៣០០លានដុល្លារ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតសំបកកង់ចិន Jiangsu General Science Technology អាចផលិតសំបកកង់ដែកពាក់កណ្តាល ចំនួន ៥លាន និងសំបកកង់រ៉ាឌីកាល់ដែកទាំងអស់ ៩០០,០០០ ក្នុងមួយឆ្នាំ។
៣. រោងចក្រ Newbustar (Cambodia)Tire Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Qingdao Doublestar Group របស់ប្រទេសចិន នៅក្នុងខេត្តក្រចេះ មានសមត្ថភាពផលិតសំបកកង់រ៉ាឌីកាល់ដែលមានប្រសិទ្ធភាពខ្ពស់បាន ៨,៥ លានក្នុងមួយឆ្នាំ។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនទាំងពីរនេះកំពុងជ្រើសរើសទីតាំង ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា»។
លោក បានបន្តថា ឧស្សាហកម្មរថយន្តកម្ពុជា បានបង្ហាញសញ្ញាវិជ្ជមាន ខណៈដែលក្រុមហ៊ុនចំនួនពីរទៀតនឹងមកដល់ពេលឆាប់ៗខាងមុខនេះ ខណៈថ្មីៗនេះកំពុងស្ថិតនៅក្រោមការចរចារជ្រើសរសើទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជានាំចេញសំបកកង់រថយន្តមានតម្លៃ ១២៥លានដុល្លារ ក្នុងរយៈពេល៦ខែ ឆ្នាំនេះ។ ផលិតផលទាំងអស់នេះ សំខាន់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និង សហរដ្ឋអាមេរិក៕