Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ស្នើ​ការយោគយល់​ពី​អ្នកដំណើរ​ចំពោះ​ការបិទ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤​ជាថ្មីទៀត​

​ខេត្ត​ព្រះសីហនុ ​៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង នា​ព្រឹក​ថ្ងៃ​២០ ខែកក្កដា ឆ្នាំ​២០១៨ ប្រយោជន៍​ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហា​នានា កើតចេញ​ពី​ផលប៉ះពាល់ ដែល​បណ្តាល​មក​ពី​ជំនន់​ទឹកភ្លៀង​ក្នុង​ប៉​ន្មា​ន​ថ្ងៃ​មកនេះ​។​

នា​ឱកាស​នោះ​ដែរ ឯកឧត្តម យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ ដែល​បង្ហាញ​វត្តមាន​នៅ​ទីនោះ មានប្រសាសន៍ថា កាលពី​ថ្ងៃ​ត្រង់​ម្សិលមិញ ចរាចរណ៍​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នេះ បាន​បើក​ឲ្យ​រថយន្ត​តូច​ឆ្លងកាត់​ម្តង​រួចមកហើយ ក្រោយ​ទឹក​ស្រក​ផុតពី​ផ្លូវ​។ ប៉ុន្តែ​លោក​ថា ពេលនេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​បន្ត ទឹក​បាន​ហក់​ឡើងវិញ ចាប់តាំងពី​ម៉ោង​ជិត ៣​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​២០ ខែកក្កដា អាជ្ញាធរ ក៏​បាន​បង្ខំចិត្ត​បិទ​ផ្អាក​ចរាចរណ៍​មុន​ឲ្យ​បើក​ឆ្លងកាត់ ជា​បណ្តោះអាសន្ន​ម្តង​ទៀត​។​

ត្រង់​ចំណុច​នេះ ឯកឧត្តម យន្ត មីន បាន​សុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ អ្នកជំនួញ និង​សាធារណៈជន​ទូទៅ ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ហើយ​ត្រូវ​ផ្អាក​មិន​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​៕​ ដោយ ៖ ដែនសីមា

×