Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពអ៊ុយក្រែន ចេញបំពេញបេសកកម្ម បើកយន្ដហោះឧទ្ធម្ភាគចក្របុកគ្នាស្លាប់

រដ្ឋធានីកៀវ៖ កងទ័ពរបស់អ៊ុយក្រែ បានបើកឧទ្ធម្ភាគចក្ររបស់ខ្លួន ចំនួន២គ្រឿង ទៅបំពេញបេសកកម្ម នៅលើដែនដីគ្រប់គ្រងដោយរុស្ស៊ី នៅលើតំបន់បាកមូត (Bakhmut) បានជួបនូវឧបទ្ទវហេតុដ៏អាក្រក់ បណ្ដាលឲ្យបុកគ្នាស្លាប់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា កងទ័ពអ៊ុយក្រែនចំនួនប្រាំមួយនាក់ បានស្លាប់ នៅក្នុងឧបទ្ទវហេតុឧទ្ធម្ភាគចក្រចំនួន២គ្រឿង បើកបុកគ្នា ខណៈពួកគេកំពុងតែបំពេញបេសកកម្ម នៅភាគខាងកើតរបស់អ៊ុយក្រែន។

មន្ដ្រីយោធាអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃពុធ ថា កងទ័ពអ៊ុយក្រែន ចំនួន៦នាក់ បានស្លាប់ ខណៈកំពុងតែបំពេញបេសកកម្ម នៅលើដែនដី គ្រប់គ្រងដោយរុស្ស៊ី នៅជិតទីក្រុង Bakhmut នាភាគខាងកើតរបស់ប្រទេស។ ប៉ុន្ដែអ៊ុយក្រែនមិនបានផ្ដល់ព័ត៌មានលម្អិតណាមួយ ពាក់ព័ន្ធនឹងឧបទ្ទវហេតុឧទ្ធម្ភាគចក្រ Mi-8 ចំនួនពីរគ្រឿង កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) នោះឡើយ។

បើតាមគេហទំព័រសារព័ត៌មានក្នុងស្រុក Ukrainska Pravda បានរាយការណ៍ ថា ការស្លាប់របស់កងទ័ពអ៊ុយក្រែន បានកើតឡើង នៅជិតទីក្រុងក្រាម៉ាតូស (Kramatorsk) ដែលជាទីក្រុងដ៏ធំមួយ នៅភាគខាងលិចទីក្រុងបាកមូត (Bakhmut) ស្ថិតក្នុងតំបន់ដូណែតស្ក៍ (Donetsk)។

Ukrainska Pravda បានរាយការណ៍បន្ដ ថា ឧទ្ធម្ភាគចក្រទាំង២គ្រឿងនោះ ត្រូវបានបំផ្លាញទាំងស្រុង ហើយសាកសពរបស់កងទ័ពអ៊ុយក្រែនទាំង៦នាក់នោះ ត្រូវបានរកឃើញ នៅក្នុងបំណែកនៃឧទ្ធម្ភាគចក្រ នៅកន្លែងធ្លាក់នោះ។ ចំណែមូលហេតុ នៃការធ្លាក់ឧទ្ធម្ភាគចក្រទាំង២នោះ កំពុងតែស៊ើបអង្កេត ប៉ុន្តែមិនមានការលើកឡើង ថា ឧទ្ធម្ភាគចក្រទាំង២នេះ ត្រូវបានបាញ់ទម្លាក់ ដោយទាហានរុស្ស៊ី នោះឡើយ។

លោក យ៉ែវហេន រ៉ាគីតា (Yevhen Rakita) អ្នកនាំពាក្យ កងទ័ពអាកាសអ៊ុយក្រែន បានប្រាប់ដល់ទូរទស្សន៍សាធារណៈរបស់អ៊ុយក្រែន Suspilne ថា អ្នកនៅក្នុងឧទ្ធម្ភាគចក្រទាំង២គ្រឿងនោះ ជាមន្រ្តីយោធា។ ប៉ុន្ដែអត្តសញ្ញាណរបស់ពួកគេ មិនត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ ក្រោមហេតុផលសន្តិសុខ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×