Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្រ្ដីមកពីគណបក្សភឿថៃ ដាក់របៀបវារៈដ៏សំខាន់បំផុត ជំរុញសេដ្ឋកិច្ចរបស់ថៃ

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថ្មី មកពីគណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន បានដាក់ចេញរបៀបវារៈជាចម្បង ផ្ដោតលើការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅក្នុងអាណត្ដិរបស់ខ្លួន ក្រោយពេលគណបក្សមួយនេះ បានចាប់ដៃគូចម្រុះ ដែលភាគច្រើន ចេញមកពីគណបក្ស គាំទ្រដោយពួកយោធា បន្ទាប់ពីមេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលបានឈ្នះការបោះឆ្នោត មិនទទួលបានការគាំទ្រពីសភា។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី១ ខែកញ្ញា ថា លោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថ្មីរបស់ថៃ បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ (ទី៣១ ខែសីហា) ថា រដ្ឋាភិបាលថ្មី នឹងផ្តល់ជាចម្បងលើការអនុវត្តគោលនយោបាយ ជំរុញសេដ្ឋកិច្ច ហើយជួយកាត់បន្ថយលើការចំណាយសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងការកំណត់លើថ្លៃសេវាផ្លូវដែកអគ្គិសនី មកនៅត្រឹមតែ២០បាត (ប្រាក់ថៃ) ឬ ស្មើនឹងប្រហែល០,៥៧ដុល្លារអាមេរិក ខណៈរដ្ឋាភិបាលថ្មី ស្បថចូលកាន់តំណែង។

លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ថា គណបក្សភឿថៃ ក៏នឹងត្រូវការពិក្សាគ្នាបន្ថែមទៀត អំពីលទ្ធភាពអនុវត្ដ លើគោលនយោបាយលម្អិត ជាមួយគណបក្សជាដៃគូចម្រុះ ព្រោះគណបក្សរបស់គាត់ បានសន្យា នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ប្រភពពីនាយកដ្ឋានដឹកជញ្ជូនផ្លូវដែក បានអះអាង ថា នាយករដ្ឋានមួយនេះ កំពុងតែរិះរកគ្រប់វិធីសាស្រ្ដ សម្រាប់អនុវត្តតាមការសន្យារបស់គណបក្សភឿថៃ ដើម្បីកំណត់ថ្លៃឈ្នួល នៅតាមបណ្តាញរថភ្លើងអគ្គិសនីរបស់ទីក្រុងបាងកក មកនៅត្រឹមតែតម្លៃ២០បាត សម្រាប់ការធ្វើដំណើរម្ដងៗ។

លោកនាយករដ្ឋមន្រ្ដី បានបន្ដ ថា រដ្ឋាភិបាលរបស់គាត់ មានភាពចាំបាច់ ត្រូវតែសាកសួរទៅភាគីចម្រុះទាំង១០ ដើម្បីស្នើសុំមតិរបស់ពួកគេ លើបញ្ហានេះ ជាមុនសិន ជុំវិញសំណើសាកល្បង លើគោលនយោបាយតម្លៃ២០បាត ហើយបញ្ហារបសើប្រជាពលរដ្ឋ មានប្រាក់ចំណូលទាប ក៏នឹងត្រូវលើក យកមកពិចារណាផងដែរ។

នាយកដ្ឋានដឹកជញ្ជូនផ្លូវដែក បានអះអាង ថា ការផ្តល់ថ្លៃថិរដល់អ្នកមានប័ណ្ណសុខុមាលភាពរបស់រដ្ឋ អាចត្រូវបានអនុវត្តភ្លាមៗ បើទោះជាវាមានន័យ ថា រដ្ឋាភិបាលនឹងត្រូវចំណាយប្រហែល៣៥បាត នៅក្នុងជិះម្ដងៗ ឬ ប្រហែល ៥២ ១៩០បាត ដែលស្មើនឹង១៤៨៨ដុល្លារអាមេរិក ក្នុងមួយថ្ងៃយ៉ាងណាក្ដី។

លោកនាយករដ្ឋមន្រ្ដី ស្រេតថា ថាវីស៊ីន បានបន្ថែម ថា ការបញ្ចុះថ្លៃធ្វើដំណើរតាមរថភ្លើង នឹងត្រូវអនុវត្ដតែចន្លោះពីខែកញ្ញាដល់ខែធ្នូ ប៉ុណ្ណោះ សម្រាប់ផែនការរបស់រដ្ឋាភិបាលថ្មី ដូចអ្វីដែលបានប្រកាសរួចមកហើយ នៅក្នុងការបញ្ចុះថ្លៃរថភ្លើងអគ្គិសនី។

គោលនយោបាយរបស់គណបក្សភឿថៃ ត្រូវផ្ដល់ប្រាក់ដល់បុគ្គលម្នាក់ៗ ចំនួន១០ ០០០បាត ឬស្មើនឹងប្រហែល ២៨៥ដុល្លាអាមេរិក នៅក្នុងកាបូបឌីជីថលរបស់ពួកគេ។ រីឯផែនការនេះ មានបំណង ដើម្បីជំរុញសេដ្ឋកិច្ច នៅក្នុងរយៈពេលខ្លី។ ប៉ុន្ដែឥឡូវនេះ រដ្ឋាភិបាលកំពុងតែពិភាក្សាជាមួយទីភ្នាក់ងារផ្សេងៗរបស់រដ្ឋ។ គោលនយោបាយនេះ ទំនងជានឹងអនុវត្ដ មិនឲ្យលើសពីដើមឆ្នាំ២០២៤នោះទេ៕រក្សាសិទ្ធដោយ ៖ សារាយSN

×