Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិន​បាន​ចុះ​ឈ្មោះ​សង្កេតការណ៍ មិន​អាច​ចេញ​សេចក្ដីថ្លែងការណ៍ វាយតម្លៃ​លើ​ការបោះឆ្នោត​

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានឲ្យដឹងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិន​បាន​សុំ​ចុះ​ឈ្មោះ ជា​អ្នក​សង្កេតការណ៍ ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ គ​.​ជ​.​ប មិន​អាច​ធ្វើ​សកម្មភាព​បំពេញការងារ និង​សេចក្ដី​ថ្លែង​ការណ៍​នានា ដែល​អាច​សន្និដ្ឋានបាន​ថា ជា​ការវាយតម្លៃ​លើ​ការបោះឆ្នោត​បាន​ឡើយ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុង​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ដីពី​ការ​សង្កេតការណ៍​បោះ​ឆ្នោត របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ។ គឺ​មាន​ទិសដៅ​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពិនិត្យ​លើ​ដំណើរការ​បោះឆ្នោត ដើម្បី​ប្រមូល​ទិន្នន័យ​សម្រាប់​ធ្វើ​សេចក្តី​ថ្លែងការណ៍ វាយតម្លៃ​លើ​ភាព​អាច​ទទួលយកបាន នៃ​លទ្ធផល​បោះឆ្នោត​។ តាម​គោលការណ៍ គ​.​ជ​.​ប សូម​ធ្វើ​ការណែនាំ​ដល់​សមា​គម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដូចជា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ស្នើសុំ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ គ​.​ជ​.​ប មាន​សិទ្ធិ​បំពេញ​ការងារ​សង្កេតការណ៍ និង​ចេញ​សេចក្តីថ្លែងការណ៍​វាយតម្លៃ​លើ​ការ​បោះ​ឆ្នោត ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប និង​ក្រមសីលធម៌​សម្រាប់​អ្នកសង្កេតការណ៍​បោះឆ្នោត ក្នុង​ដំណើ​ការ​បោះ​ឆ្នោត​។ ក្នុង​ពេល​ចុះ​បំពេញការងារ ត្រូវ​ពាក់​ប័ណ្ណ​សម្គាល់​ដែល​គ​.​ជ​.​ប បាន​ផ្តល់ជូន​។ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិន​​បាន​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍ ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ គ​.​ជ​.​ប មិន​អាច​ធ្វើ​សកម្មភាព​បំពេញការងារ និង​សេចក្ដី​ថ្លែងការណ៍​នានា ដែល​អាច​សន្និដ្ឋានបាន​ថា ជា​ការវាយតម្លៃ​លើ​ការបោះឆ្នោត​បាន​ឡើយ​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា ដើម្បីឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ដទៅ​បាន​ដោយ​រលូន​ល្អ តាម​គោលការណ៍ នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ស្របតាម​ច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវអនុវត្ត​តាម​សេចក្ដីណែនាំ​នេះ​ឲ្យបាន​មាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​អនុលោម​តាម​មាត្រា​១០ មាត្រា​១១ មាត្រា​១២ និង​មាត្រា​១៣ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ តម្រូវ​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មាន​បំណង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ស្នើ​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ត្រូវ​អនុវត្ត​តាម​បទបញ្ជា និង​នីតិវិធី​របស់​គ​.​ជ​.​ប និង​ក្រមសីលធម៌​សម្រាប់​អ្នក​សង្កេតការណ៍​បោះឆ្នោត ក្នុង​ដំណើរការ​បោះឆ្នោត​៕ ​ដោយ ​៖​ កូឡាប​

×