Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន បង្កើនការផលិតយន្ដហោះ វាយប្រហារប្រឆាំងនឹងរុស្ស៊ី

រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមវាយប្រហារគ្នាទៅវិញទៅមកដ៏សាហាវ រវាងរដ្ឋាភិបាលក្រុងកៀវ និង ក្រុងមូស្គូ នោះ អ៊ុយក្រែន កំពុងតែបង្កើននូវការផលិតដ្រូន យកទៅប្រើប្រាស់ វាយប្រហារ លើគោលដៅនានារបស់កម្លាំងទាហានរបស់រុស្ស៊ី ទាំងនៅលើសមរភូមិរបស់ខ្លួន និង នៅលើទឹកដីរបស់បច្ចាមិត្ត។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៤ ខែកញ្ញា ថា រដ្ឋមន្រ្ដីក្រសួងារពារជាតិអ៊ុយក្រែន បានអះអាង ថា ក្រុងកៀវ មានគោលបំណងបង្កើននូវការផលិតដ្រូន នៅដើមរដូវស្លឹកឈើជ្រុះ ខណៈអ៊ុយក្រែន វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ជាញឹកញាប់ នៅលើទឹកដីរបស់រុស្ស៊ី។

លោក អូឡេកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋអ៊ុយក្រែន ថា «ខ្ញុំគិត ថា នៅរដូវស្លឹកឈើជ្រុះនេះ នឹងមានការរីកដុះដាលខាងការផលិតដ្រូន ជាច្រើន រូមមាន ដ្រូនសម្រាប់ហោះលើអាកាស និង ទូកដ្រូន …ជាដើម ហើយវានឹងបន្តកើនឡើងជាលំដាប់»។

លោករដ្ឋមន្រ្ដី បានបន្ថែម ថា «ដូច្នេះ យើងនឹងសរសេរបទប្បញ្ញត្តិឡើងវិញ… សម្រាប់សម្រួលដល់ដំណើរការនេះ។ ខ្ញុំជឿថា យើងក៏នឹងជោគជ័យ នៅក្នុងរឿងនោះដែរ ហើយផ្តល់ឱកាសឱ្យយើង ដើម្បីជំរុញដល់ការផលិតដ្រូន។ ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតដ្រូន នឹងចាប់ផ្តើមផលិតបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សារាយSN

×