ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានឲ្យដឹងថា ទឹកបានស្រកអស់ពីលើផ្លូវជាតិលេខ៤ជាស្ថាពរហើយ ដោយទឹកបានស្រកនៅពីក្រោមស្ពានជិត១ម៉ែត្រ។ មន្ត្រីកងរាជអាវុធហត្ថ ឲ្យដឹងថា នៅម៉ោង៨ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានបើកឲ្យរថយន្តតូចធំគ្រប់ប្រភេទ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតាវិញហើយ៕ ដែនសីមា


