Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បោះទុន៤ពាន់លានដុល្លារ បង្កើតរោងចក្របន្ទះឈីបនៅសិង្ហបុរី ប្រជែងនឹងចិន

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងតម្រូវការបន្ទះឈីប កាន់តែកើនឡើងខ្លាំង និង ភាពតានតឹងខាងភូមិសាស្រ្ដនយោបាយ នៅក្នុងតំបន់ផងនោះ ក្រុមហ៊ុនផលិតឈីបដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានបង្កើតរោងចក្រ មានតម្លៃ៤ពាន់លានដុល្លារអាមរិក នៅក្នុងប្រទេសសិង្ហបុរី។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ថា ក្រុមហ៊ុនផលិតបន្ទះឈីបចុះកុងត្រាដ៏ធំលំដាប់ទី៣របស់ពិភពលោក GlobalFoundries បានបើករោងចក្រផលិតឈីប មានតម្លៃ៤ពាន់លានដុល្លារ នៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអង្គារ (ខែកញ្ញា 12)។ ការបោះទុនវិនិយោគ នៅក្នុងប្រទេសអាស៊ានមួយនេះ ក៏ជាផ្នែកមួយ សម្រាប់ការពង្រីកសកលភាវូបនីយកម្ម ជួយសម្រួលដល់វិបត្តិផ្គត់ផ្គង់ឧស្សាហកម្ម។

វិស័យ Semiconductor (សេមីខន់ដាក់ទ័រ) កំពុងតែស្ទុះងើបឡើងវិញ ក្រោយការរំខាន ដោយសារតែវិបត្ដិជំងឺរាតត្បាត អត្រាអតិផរណាខ្ពស់ និង កំណើនសេដ្ឋកិច្ចរបស់ពិភពលោក ធ្លាក់ចុះ បណ្តាលមកពីភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។

បច្ចុប្បន្ន បន្ទះឈីប មានតម្រូវការជាចាំបាច់ សម្រាប់ការប្រើប្រាស់ នៅក្នុងស្មាតហ្វូន និងឧបករណ៍ចល័តផ្សេងៗទៀត។ តម្រូវការនេះ កាន់តែកើនឡើងខ្លាំង ដោយសារតែក្រុមហ៊ុនផលិតរថយន្ត ជាពិសេស សម្រាប់រថយន្តអគ្គិសនី ដោយវាបានបន្ថែមសម្ពាធ នៅក្នុងការបង្កើនផលិតកម្មបន្ទះឈីបនេះផងដែរ។ ប៉ុន្ដែនៅក្នុងអំឡុងពេលជំងឺរាតត្បាត បានជំរុញឱ្យមានការខ្វះខាតបន្ទះឈីប។

បើទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ និង មន្រ្ដីជំនាញវិស័យឧស្សាហកម្ម បានអះអាង ថា តម្រូវការបន្ទះឈីប នឹងងើបឡើងវិញ។

លោក ថូម៉ាស ខលហ្វៀល (Thomas Caulfield) ប្រធាន និង ជានាយកប្រតិបត្តិក្រុមហ៊ុន GlobalFoundries (ហ្គោប៊លហ្វោនឌ្រី) បានបញ្ជាក់ នៅក្នុងពិធីសម្ពោធនោះ ថា «និន្នាការសំខាន់ៗ សម្រាប់ឧស្សាហកម្មរបស់យើង ផ្ដោតលើវិស័យឌីជីថល ការតភ្ជាប់ និង កុំព្យូទ័រ។ ដូច្នេះវិស័យទាំងអស់ កំពុងតែជំរុញឱ្យបង្កើនល្បឿន ទៅកាន់ពិភពលោក ដោយមានការតភ្ជាប់ និង ផ្តោតលើទិន្នន័យ កាន់តែច្រើនឡើង។ សកម្មភាពទាំងនេះ បង្ហាញអំពីរបៀប ដែលឧស្សាហកម្មកណ្តាល និង សំខាន់ សម្រាប់សេដ្ឋកិច្ចពិភពលោក និង របៀបឧបករណ៍ពាក់កណ្ដាល ដែលរីកដុះដាល នៅក្នុងការបង្កើត និង លើកកម្ពស់គ្រប់ទិដ្ឋភាព សម្រាប់ជីវិតមនុស្ស»។

លោកប្រធានក្រុមហ៊ុន GlobalFoundries បានសង្កត់ធ្ងន់ ថា បច្ចុប្បន្ន បើទោះជាពិភពលោក មានវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន ប៉ាន់ប្រមាណ ថា ឧស្សាហកម្មនេះ នឹងកើនឡើងទ្វេដង នៅទសវត្សរ៍ក្រោយ។ រីឯកាតាលីករ សម្រាប់កំណើននេះ នឹងក្លាយជាបញ្ញាសិប្បនិម្មិត ឬ AI ។

រោងចក្រផលិតឈីប នៅសិង្ហបុរី ទំហំផ្ទៃដី ២៣ ០០០ម៉ែត្រការ៉េ ដែលបានបើកដំណើរការ នៅឆ្នាំ២០២១ នឹងជំរុញដល់ការបោះជំហានជាសកលរបស់ក្រុមហ៊ុន ដូចដែលមានរោងចក្ររួចហើយ នៅសហរដ្ឋអាមេរិក និង អឺរ៉ុប។

ទិន្នផលបន្ទះឈីប នៅសិង្ហបុរីបច្ចុប្បន្ន មានចំនួន១១ភាគរយ សម្រាប់ទីផ្សារគ្រឿងអេឡិកត្រូនិករបស់ពិភពលោក។ រីឯទីផ្សារ Semiconductor សកល ត្រូវគេព្យាករ ថា នឹងធ្លាក់ចុះ ១០,៣ភាគរយ នៅឆ្នាំនេះ។ ប៉ុន្តែវានឹងងើបឡើងវិញ នៅឆ្នាំ២០២៤ ដោយកើនឡើង ១១,៨ភាគរយ។ នេះបើតាមការប៉ាន់ប្រមាណ ដោយអ្នកឃ្លាំមើលស្ថិតិពាណិជ្ជកម្មឧស្សាហកម្មបន្ទះឈីបពិភពលោក។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និង ប្រទេសចិន កំពុងតែប្រកួតប្រជែងគ្នា នៅក្នុងការបង្កើតបន្ទះឈីប ដោយសារតែមានតម្រូវការខ្ពស់។ រីឯក្រុងវ៉ាស៊ីនតោន បានរារាំងដល់ប្រទេសចិន ពីការយកបន្ទះឈីបរបស់ខ្លួន ទៅប្រើប្រាស់ ដើម្បីធ្វើឲ្យវិស័យយោរបស់ក្រុងប៉េកាំង កាន់តែទំនើបឡើង សម្រាប់ប្រឈមមុខជាមួយនឹងខ្លួន។ ឈីបនេះ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ផ្នែកគ្រឿងអេឡិកត្រូនិក រាប់ចាប់តាំងពីម៉ាស៊ីឆុងកាហ្វេ ទួរស័ព្ទស្មាតហ្វូត រហូតដល់មីស៊ីលទំនើបៗ…ជាដើម៕ រក្សាសិទ្ធដោយ ៖ សារាយSN

×