Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បំភ្លឺជុំវិញបញ្ហាមន្ត្រី និងតួនាទី នៅប៉ុស្តិ៍អន្តោប្រវេសន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈ ឯកឧត្តម សុខ វាសនា ទើបកាន់តំណែងថ្មី ប្ដេជ្ញាកែទម្រង់

ភ្នំពេញ ៖ ក.ក.ន (កំណត់ការិយាល័យនិពន្ធ CEN) :  ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានចេញលិខិតបំភ្លឺឆ្លើយតបទៅកាន់គេហទំព័រ ផេកហ្វេសប៊ុក និងបណ្ដាញផ្សព្វផ្សាយមួយចំនួន ព្រមទាំងសាធារណជន ឱ្យបានជ្រាបជុំវិញសកម្មភាពការងាររបស់  បុគ្គលិក មន្ត្រី ឋានៈ និងតួនាទីអ្នកបម្រើការងារក្នុងប៉ុស្តិ៍អន្តោប្រវេសន៍នៃច្រកទ្វារអន្តរជាតិផ្សេងៗ ជាពិសេសប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ដែលត្រូវបានតែងតាំងឡើងកាន់តំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានប្ដេជ្ញាជាមួយនឹងថ្នាក់ដឹកនាំមុនៗនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ ថា នឹងរៀបចំកែទម្រង់ ឋានៈ តួនាទី និងមន្ត្រីបម្រើការក្នុងប៉ុស្តិ៍អន្តោប្រវេសន៍នៃច្រកទ្វារអន្តរជាតិផ្សេងៗ ជាពិសេស ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ នៃច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះតែម្ដង។

ដោយយល់ឃើញថា សេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មានសារប្រយោជន៍សម្រាប់សង្គមជាតិ និងសាធារណជន ព្រមទាំងបានចាត់ទុកបណ្ដាញផ្សព្វផ្សាយសារព័ត៌មានផ្សេងៗដែលបានលើកឡើងជុំវិញបញ្ហាប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ អំពីឋានៈ តួនាទី និងមន្ត្រីបម្រើការនេះថា ជាការចូលរួមក្នុងស្មារតីកែទម្រង់ការងារជាមួយអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ឆ្ពោះទៅរកភាពរីកចម្រើននោះ ការិយាល័យនិពន្ធ CEN សូមលើកយកសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មកផ្សព្វផ្សាយទាំងស្រុងដូចខាងក្រោម ÷

×