គឺជាភេសជ្ជៈជំនួយស្មារតី និងរាងកាយ! មានរសជាតិថ្មីប្លែក! ជំរុញនិងលើកទឹកចិត្តអតិថិជនក្នុងការសម្រេចគោលដៅអ្វីមួយ “Go For It”។
ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ត្រូវបានសម្ភោធជាផ្លូវការថ្មីៗនេះនៅទីក្រុងភ្នំពេញ ផ្អើលអស់មនុស្សតាមមាត់ទន្លេ ដោយមានការបង្ហាញនូវក្បួនដង្ហែរម៉ូតូធំដ៏អស្ចារ្យ ព្រមទាំងមានការជិះក្តារ (Flying Board) លើទឹកដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
នេះណា! ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ភេសជ្ជៈជំនួយស្មារតីថ្មីពី ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) កម្ពុជា។

ភេសជ្ជៈថ្មីនេះពិសេសសម្រាប់រសនិយមនិងទំនោររបស់យុវជនជំនាន់ថ្មី (Gen Z) ក៏ដូចជាអ្នកទាំងអស់គ្នាដែលចូលចិត្តសាកល្បងនូវអ្វីដែលថ្មីប្លែកក្នុងជីវិត។
ហើយមានដឹងអត់? ភេសជ្ជៈនេះទើបតែមានវត្តមានថ្មីៗនេះនៅកម្ពុជាក៏ពិតមែន ប៉ុន្តែវាជាម៉ាកផលិតផលពិភពលោកមួយដែលមានប្រវត្តិយូរអង្វែងគួរអោយទាក់ទាញជាច្រើនឆ្នាំមកហើយ។
តោះ! មកស្វែងយល់អំពី ៣ ចំនុចពិសេសដែលអ្នកគួរដឹងពីភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM”
១. ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” មានអាយុកាល៤៥ឆ្នាំមកហើយ
ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” គឺជាម៉ាកផលិតផលពិភពលោក មានអាយុកាល ៤៥ ឆ្នាំ របស់ ក្រុមហ៊ុន កូកា-កូឡា។ វត្តមានដំបូងរបស់ ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” គឺមាននៅក្នុងប្រទេសឥណ្ឌា ហើយថ្មីៗនេះទៀត គឺភេសជ្ជ:នេះក៏បានចូលខ្លួនបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសវៀតណាម។ ឥឡូវនេះក៏បានមកដល់ប្រទេសកម្ពុជា ក្នុងគោលបំណងក្លាយជាភេសជ្ជៈដ៏ពេញនិយមសម្រាប់យុវជនជំនាន់ថ្មី ដែលច្រកក្នុងកំប៉ុង។

២. ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ផ្តល់នូវរសជាតិប្លែកថ្មីនៅក្នុងទីផ្សារកម្ពុជា
ភេសជ្ជៈថ្មីនេះមានពីររសជាតិ គឺរសជាតិផ្លែឈើ និងរសជាតិផ្លែប៊ឺរី ជារសជាតិថ្មីសម្រាប់យុវវ័យកម្ពុជា ដែលរាល់ពេលសាកល្បងហើយ អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយនឹងក្លិនប្រហើរ។ សម្រាប់ Thums Up ChargedTM ពណ៌ក្រហម គឺជារសជាតិផ្លែប៊ឺរីដែលគ្រប់គ្នាចូលចិត្តមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងពពុះដ៏ល្អឥតខ្ចោះ។ ពណ៌បៃតងរសជាតិផ្លែឈើ មានរសជាតិប្លែកថ្មី។ ភេសជ្ជៈមួយនេះនឹងជួយបំពេញជាតិទឹក បំបាត់ការស្រេកទឹក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបញ្ចូលថាមពលឡើងវិញបានយ៉ាងឆាប់រហ័ស។

៣. ភេសជ្ជៈ ថាំស៍ អាប់ ឆាច “Thums Up ChargedTM” ឆ្លុះបញ្ចាំងពីស្មារតីនៃការច្នៃប្រឌិតឥតឈប់ឈរក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មភេសជ្ជៈ
ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតឥតឈប់ឈរសម្រាប់យុវជនជំនាន់ក្រោយ។ ផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីបង្កើនការបោះជំហានទៅមុខ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យជូនអតិថិជន និងបន្តខិតខំពង្រីកវិសាលភាពរបស់ខ្លួនកើនឡើងមួយកមិ្រតទៀត។





