Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលកម្ពុជានិងវៀតណាម រួមគ្នាពង្រឹងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន និងបង្រ្កាបបទល្មើសភេរវកម្មគ្រប់ប្រភេទ ពីវៀត​ណាមចូលមកកម្ពុជា ឬក៏ពីកម្ពុជា ចូលទៅប្រ​ទេស​វៀតណាម

spot_img

មណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាលខេត្តដាក់ឡាក់ ប្រទេសវៀតណាម បានស្នើឲ្យលោកស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសឆ្លងដែនដោយខុសច្បាប់ និងការបង្ការទប់ស្កាត់បទល្មើសគ្រឿង​ញៀន បទល្មើសការជួញដូរមនុស្សឆ្លង​ដែនដោយខុសច្បាប់ និងការពង្រឹងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន និងបទល្មើសភេរវកម្មគ្រប់ប្រភេទ និងគ្រប់រូបភាព ដោយខុសច្បាប់ពីវៀត​ណាមចូលមកកម្ពុជា ឬ ក៏ពីកម្ពុជាចូលទៅប្រ​ទេស​វៀតណាម។

នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ គណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់សាធារណ
រដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាលខេត្តដាក់ឡាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី​(កម្ពុជា) ជាមួយស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយមវៀតណាម ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអានរបាយការណ៍ ស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ ព្រំដែនរវាងខេត្តទាំងពីរ (កម្ពុជា) និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទន្ទឹមគ្នានោះផងដែរលោក ឧត្តម​សេនីយ៍ទោ ស្នងការលោកក៏បានលើកយកនៅចំណុចសំខាន់ៗចំនួន៥ ចំណុចទៅដលលោកស្នងការរងលោកអធិការស្រុក លោកនាយប៉ុស្តិ៍នគរបាលដែលនៅជាប់ព្រំដែន (កម្ពុជា-​វៀតណាម)មានដូចជា÷ ឱ្យអស់លោកលើកយកអំពីបញ្ហាប្រឈមមួយចំនួន និងការឆ្លងដែនដោយខុសច្បាប់ និងការបង្ការទប់ស្កាត់បទល្មើសគ្រឿង​ញៀន បទល្មើសការជួញដូរមនុស្សឆ្លង​ដែនដោយខុសច្បាប់ និងការពង្រឹងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន និងបទល្មើសភេរវកម្មគ្រប់ប្រភេទនិងគ្រប់រូបភាព ដោយខុសច្បាប់ពីវៀត​ណាមចូលមកកម្ពុជា ឬ ក៏ពីកម្ពុជាចូលទៅប្រ​ទេស​វៀតណាម នៅក្នុងនោះផងដែរភាគីវៀត​ណាម​ ក៏បានសំណូមពរដល់ភាគីកម្ពុជា ជួយនិងមានកាសហការគ្នា លើការងារការពារការលួចឆ្លងដែនចេញចូលតាមច្រក​ព្រំដែនខុសច្បាប់ត្រូវអនុវត្តច្បាប់ឱ្យបានល្អប្រសើរ ការនាំស្ត្រីភេទឆ្លងដែនខុសច្បាប់ពីវៀតណាមទៅកម្ពុជា, ការជួញដូរមនុស្សខុសច្បាប់នៅតាមខ្សែរបន្ទាត់ព្រំដែន​(កម្ពុជា) វៀតណាម។

ក្នុងជំនួបគ្នានោះដែរ​លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តមណ្ឌលគិរីប្រធានគណៈ​ប្រតិភូ​(កម្ពុជា) និងឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី គណៈ​ប្រតិភូស្នងការដ្ឋាននគរបាល ខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយមវៀតណាមសន្តិសុខ បានឯកភាពលើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហ​ប្រតិ​បត្តិការរក្សាសន្តិសុខ សណ្តាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ បង្កើននូវការយកចិត្តទុកដាក់ពង្រឹងអនុវត្ត ឲ្យបានកាន់តែល្អប្រសើបន្ថែមទៀត និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសនានា និងកិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់ តាមខ្សែបន្ទាត់ព្រំដែនរវាងភាគី នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការងារការពារ សន្តិសុខ ព្រំដែន ឆ្នាំ២០២៣ និង​លើកទិសដៅ​កិច្ចសហប្រតិបត្តិការ​បន្តឆ្នាំ២០២៤ ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×