Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor កើតឡើង ២ដងក្នុងមួយឆ្នាំ ដោយព្រះអាទិត្យ រះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត

សៀមរាប៖ ព្រឹត្តិការណ៍សមរាត្រីដ៏កម្រ ដែលកើតឡើង ២ដងក្នុងមួយឆ្នាំ ដោយព្រះអាទិត្យ រះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត។
ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង០៥:០០នាទី ដល់ម៉ោង ០៧:០០នាទីព្រឹក។

ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូត ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរ ដែលស្ដែងឱ្យឃើញពីអច្ឆរិយភាពនៃផ្នែកតារាសាស្ត្រ និងសំណង់ ស្ថាបត្យកម្មបុរាណរបស់បុព្វបុរសខ្មែរ។ “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ – Equinox Angkor តែងត កើតឡើងចំនួន ២ដង ជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ ជាក់ស្ដែងក្នុង ឆ្នាំ២០២៣នេះ”ព្រឹត្តិការណ៍សមរាស្រ្តនៅប្រាសាទអង្គរ – Equinox Angkor– លើកទី១ក្នុងខែមីនា(ដោយព្រះអាទិត្យ រះចំកំពូលប្រាសាទចំតែម្តង) មានអ្នកចូលរួមទស្សនា និងផ្ដិតយករូបភាពដ៏អស្ចារ្យនៃពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើននាក់ផងដែរ ។ សូមគួសបញ្ជាក់ផងដែរថា ព្រះរាជពិធីប្រទានព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្នុងកំឡុង “ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទ អង្គរ- Equinox Angkor ផងដែរ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាម្ចាស់ជីវិតលើត្បូង ព្រះបាទ- សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក “ព្រឹត្តិការណ៍ សមរាស្រ្តនៅប្រាសាទអង្គរ – Equinox Angkor” លើកទី២ ឆ្នាំ២០២៣ នេះ ត្រូវបានគេរំពឹងថានឹងកើតមានឡើងនៅ ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង៥:០០ នាទី ដល់ម៉ោង ៧០០ នាទីព្រឹក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×