Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកណ្តាល ជំរុញឱ្យមានការផ្សព្វផ្សាយ ការិយាល័យពលរដ្ឋ ដល់គ្រប់មជ្ឈដ្ឋានងាយស្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ឋតុលាការ

spot_img

ខេត្តកណ្ដាល ៖ ថ្លែងនៅក្នុងវគ្គផ្សព្វផ្សាយស្ដីពីដំណើរការការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់មន្ទីរអង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យមន្ដ្រីរាជការ បានជ្រួតជ្រាបពីតួនាទីភារកិច្ចសិទ្ធិអំណាចសមត្ថកិច្ច របៀបរបបធ្វើការរបស់ការិយាល័យប្រជាពលរដ្ឋ សំដៅជួយជម្រុញនិងលើកទឹកចិត្ត ឱ្យប្រើប្រាស់យន្តការនេះ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ពាក់ពន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈនានាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពខ្ពស់ សំដៅបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងវគ្គផ្សព្វផ្សាយនេះឯកឧត្តម នូ សាខន បានជម្រុញដល់អ្នកដែលបានចូលរួមនាឱកាសនេះ ត្រូវខិតខំប្រឹងប្រែងស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស ត្រូវយកខ្លឹមសារចំណេះដឹងដែលទទួលបាននាថ្ងៃនេះ ទៅផ្សព្វផ្សាយបន្តដល់មន្តីក្រោមឱវាទ និងប្រជាពលរដ្ឋឱ្យបានទូលំទូលាយថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលស្គាល់ពីអគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ដោយបានផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ជ័យលាភីការិយាល័យប្រជាពលរដ្ឋ រាជធានីខេត្តឆ្នើមប្រចាំឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ៣ ជូនដល់ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល។

លោក ញឹម វណ្ណឌិន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តបានឱ្យដឹងថា ការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល ត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី២១ មិនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ននេះបានដំណើរការយ៉ាងរលូន និងបានខិតខំបំពេញតាមតួនាទីនិងភារកិច្ច របស់ខ្លួនយ៉ាងសកម្ម។ ផ្អែកលើសមិទ្ធផលដែលការិយាល័យប្រជាពលរដ្ឋខេត្ត បានអនុវត្តកន្លងមក យើងបានទទួលវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តឆ្នើមប្រចាំឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្រេចផ្ដល់ជ័យលាភីលេខ៣ ជូនការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។

លោកបានបន្ថែមថា ជោគជ័យដែលយើងទទួលបាននេះ គឺអាស្រ័យដោយមានការយកចិត្តទុកដាក់គាំទ្រទាំងផ្នែកស្មារតី មធ្យោបាយ សម្ភារៈ និងថវិកាពីសំណាក់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ស្ថាប័នពាក់ព័ន្ធនានាចូលរួមនិងការខិតខំប្រឹងប្រែងរបស់មន្ត្រីការិយាល័យប្រជាពលរដ្ឋខេត្តទើបយើងអាចសំរេចបាន៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

spot_img
×