Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងជោក លែងដឹងខ្លួនឯងជានរណា ចតម៉ូតូទុកចោល ហើយដេកលើចញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់ស្ដូកស្ដឹង នៅតាមចិញ្ចើមផ្លូវ ក្រោយពីគាត់ដើរផឹកស៊ីដាច់យប់ ស្រវឹងជោកជាំរហូតវង្វេងវង្វាន់ រកផ្លូវទៅផ្ទះអត់ឃើញ ដោយបានចតម៉ូតូទុកចោល ដោយអត់ដកសោចេញថែមទៀតផង ហើយទោះជាអ្នកដំណើរដាស់ឲ្យក្រោកក៏មិនក្រោកដែរ។ លុះក្រោយមកផ្អើលដល់នគរបាលប៉ុស្តិ៍កាកាបទី១ ចុះទៅដាស់ក៏មិនក្រោកទៀត រហូតនគរបាលហៅរថយន្តសង្រ្គោះ ដើម្បីដឹកទៅកាន់មន្ទីរពេទ្យ ទើបបុរសនោះភ្ញាក់ដឹងខ្លួនហើយបានប្រកែកមិនព្រមទៅពេទ្យឡើយ។

បុរសនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ព្រោះសូម្បីតែខ្លួនគាត់ក៏ពុំឈ្មោះខ្លួនឯងផង ដោយសារតែស្រវឹងខ្លាំងពេក ហើយត្រូវបានគេប្រទះឃើញ ដេកនៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤ជិតភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុខាងលើបានឲ្យដឹងថា នៅពេលអ្នកដំណើរឆ្លងកាត់តាមផ្លូវខាងលើ បានប្រទះឃើញមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1A-6917 ចតចោលនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ដោយពុំបានដកសោចេញឡើយ។ ខណៈនោះអ្នកដំណើរបានឈប់មើល ក៏ប្រទះឃើញបុរសនោះដេកស្ដូកស្ដឹង និងមានកាបូបលុយ១នៅក្បែរខ្លួនផង ហើយក៏បានចូលទៅហៅដាស់ឲ្យក្រោក ប៉ុន្តែបុរសនេះអត់ក្រោយអត់ឆ្លើយនិងអត់កំរើកសោះ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា លុះដល់វេលាម៉ោងជាង៦ព្រឹកថ្ងៃដដែល ទើបផ្អើលដល់នគរបាលប៉ុស្តិ៍កាកាបទី១ បានចុះទៅអន្តរាគមន៍ហៅរថយន្តពេទ្យ ដើម្បីបញ្ជូនទៅសង្រ្គោះ ស្រាប់បុរសនេះភ្ញាក់ដឹងខ្លួន ហើយប្រកែកមិនព្រមទៅពេទ្យ ហើយនគរបាលបាននាំយកបុរសនោះ ឲ្យទៅសម្រាកកន្លែងផ្សេងរង់ចាំស្វាងស្រា ទើបឲ្យជិះម៉ូតូបន្តដំណើរទៅមុខទៀត៕ រក្សាសិទ្ធដោយ ៖ សួង សាម

×