Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Prius មួយគ្រឿង និងរថយន្តម៉ាក Ford Territor មួយគ្រឿងទៀត បើកបរតាមផ្លូវមកឈប់ស្តុបវត្តចាក់អង្រែក្រោម ស្រាប់តែត្រូវរថយន្តម៉ាក Toyota ហាយឡែនឌ័របើកមកពីក្រោយបុករុញបន្តកន្ទុយគ្នារងការខូចខាតចំនួន០៣គ្រឿង តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្តចំនួន០២គ្រឿង ទី១រថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AX-2343 និងរថយន្តម៉ាក Ford Territor ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BP-6242 បានឈប់ស្ទុបក្រហមលើផ្លូវជាតិលេខ២ ក្បាលរថយន្តបែទៅខាងជើងដើម្បីរង់ចាំភ្លើងខៀវ បន្តទៅមុខបត់ឆ្វេង ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាក Toyota ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាក លេខភ្នំពេញ 2AS-7344 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានបុករថយន្តម៉ាក Ford Territor និងបន្តរុញទៅបុករថយន្ត Prius ដែលកំពុងឈប់ស្តុប បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសនោះឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឱ្យភាគីរថយន្តបង្កសម្របសម្រួលគ្នាផងដែរតែមិនត្រូវ ទើបសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំង០៣គ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ រក្សាសិទ្ធដោយ ៖ សា មេត

×