សូម្បីតែអ្នកជំនាញការសុខាភិបាលរបស់Juventus ដែលរួមចំណែកយ៉ាងសកម្មក្នុងការជ្រើសរើស ណែនាំដល់កីឡាករដើម្បីហ្វឹកហាត់បង្កើនថាមពលក៏មានភាពស្រឡាំងកាំងពេលទទួលបានលទ្ធផលធ្វើតេស្ដិ៍និងការត្រួតពិនិត្យសុខភាពផ្សេងទៀតរបស់ Ronaldo។
តាមតួលេខទាំងឡាយដែលគេទទួលបាននោះ ថាមពលរបស់ Ronaldo ស្ថិតក្នុងអាយុ២០ប៉ុណ្ណោះ ពោលគឺតិចជាង១៣ឆ្នាំប្រៀបនឹងអាយុពិតរបស់គាត់។សរីរាង្គរបស់គាត់ប្រាប់ថា គាត់ទើបមានអាយុជាង២០ឆ្នាំប៉ុណ្ណោះ ពុំមែន៣៣ឆ្នាំទេ។
តួលេខខាងលើត្រូវបានបូកសរុបដោយផ្អែកលើការវាស់វែង ការធ្វើតេស្ដិ៍វិទ្យាសាស្ដ្ររបស់ស្ថាប័នពិភពលោក។តាមនោះបរិមាណខ្លាញ់នៅរាងកាយរបស់ Ronaldo មានត្រឹមតែ៧ភាគរយប៉ុណ្ណោះ ពោលគឺតិចជាង៣ភាគរយប្រៀបនឹងកម្រិតមធ្យមរបស់កីឡាករអាជីព។បរិមាណទម្ងន់សាច់ដុំស្ថិតនៅទម្ងន់៥០ភាគរយ ខ្ពស់ជាង៤ភាគរយប្រៀបនឹងកម្រិតមធ្យមនៃបណ្ដាកីឡាករអាជីព។
ហើយចុងក្រោយល្បឿនរត់របស់ Ronaldo គឺ33,98 km/h នៅWorld Cup 2018 គឺលឿនជាងកីឡាករទាំងអស់ក្នុងការប្រកួតដណ្ដើមពានរង្វាន់នេះ។
អ្នកជំនាញការនិយាយថា ខាងលើគឺជាតួលេខល្អណាស់ បញ្ជាក់ថាថាមពលរបស់គាត់គឺប្រហាក់ប្រហែលក្នុងវ័យ២០ឆ្នាំប៉ុណ្ណោះ៕
សូយន