Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក គឹម សន្តិភាព​៖ ការអំពាវនាវ​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ជា​ទង្វើ​នេះ ជា​បទល្មើស​ក្នុង​ច្បាប់បោះឆ្នោត​

spot_img

​ភ្នំពេញ​៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែងថា ការអំពាវនាវ​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ការរារាំង​​ឬ​ទប់ស្កាត់​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោត ដែល​ទង្វើ​នេះ​ជា​បទល្មើស​ក្នុង​ច្បាប់បោះឆ្នោត​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ថ្ងៃទី​២៤​ខែកក្កដា​នេះ លោក គឹម សន្តិភាព បានលើកឡើង​នេះ​ថា “​សូម​ជម្រាប​ជូន​ថា​៖ ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​គ្រឿងញៀន ជា​ការរារាំង និង​ទប់ស្កាត់​មិន​អោយ​ពលរដ្ឋ​ប្រើប្រាស់​គ្រឿងញៀន​​ដែល​អំពើ​រារាំង​នេះ​ពុំមែន​ជា​បទល្មើស​នោះទេ ព្រោះ​គ្មាន​ច្បាប់​ចែង​។ រីឯ​ការអំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ក៏​ជា​ការរារាំង និង​ទប់ស្កាត់​ពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត​ផង​ដែរ តែ​អំពើ​រារាំង​នេះ គឺជា​បទល្មើស​ដែល​មានចែង​ក្នុង​ច្បាប់ ត្រង់​មាត្រា​១៤២ នៃ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​កំណត់​ផាកពិន័យ​ជា​ប្រាក់​ពី​៥​លាន ទៅ​២០​លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ តែបើ​ការរារាំង​នេះ​មាន​ភ្ជាប់​ជាមួយ​នូវ​អំពើហឹង្សា ឬ​គំរាម​គំហែង នោះ​ជា​អំពើ​ល្មើស​បន្ថែមទៀត ដែល​កំណត់​ឲ្យ​ផ្តន្ទាទោស​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ ជាពិសេស​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ហេតុនេះ ការរារាំង​ពលរដ្ឋ​មិនឲ្យ​ទៅ​បោះឆ្នោត គឺជា​បទល្មើស ដែល​មាន​ច្បាប់​ចែង​ច្បាស់លាស់ ទាំង​ក្នុង​ច្បាប់បោះឆ្នោត និង​ច្បាប់​ព្រហ្មទណ្ឌ ត្រង់​ថា​អនុវត្ត​តាម​ច្បាប់​ណា ជាក់ស្តែង គឺ​អាស្រ័យ​លើ​សកម្មភាព​នៃ​អំពើ​រារាំង​នោះ​តែប៉ុណ្ណោះ​៕ ដោយ​៖​កូឡាប​

spot_img
×