Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ត្រួត​កម្លាំង​នគរបាល សម្រាប់​ការពារ​សន្តិសុខ ដំណើរការ​បោះឆ្នោត​

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សម្រាប់​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់​កងកម្លាំង​នគរបាលជាតិ​ចំនួន​ជាង​៦​ពាន់​នាក់ នៅ​តាម​គោលដៅ​ចំនួន​ដូចជា ការិយាល័យ​បោះឆ្នោត ជុំវិញ​បរិវេណ​ការិយា​ល័យ ជាពិសេស មុន ក្នុង និង​ក្រោយពេល​បោះឆ្នោត រហូតដល់​ចប់​ការបោះឆ្នោត​ជា​ស្ថាពរ​។

​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ការ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ និង​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​កងកម្លាំង​នគរបាលជាតិ ដើម្បី​ត្រៀម​លក្ខណៈ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ឥស្សរជន​នយោបាយ បេក្ខជន​ឈរ​បោះឆ្នោត ។​

​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា កងកម្លាំង​នគរបាល ត្រូវការពារ​សកម្មភាព យុទ្ធនាការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ របស់​គណបក្ស​នយោបាយ​ទាំង​២០​គណបក្ស ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​២១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ទី​២៧​ខែកក្កដា ឆ្នាំ​២០១៨​។ ប្រមូលផ្តុំ​កម្លាំង​ទាំងអស់ ការពារ​គ្រប​ទីស្នាក់ការ​បោះឆ្នោត គឃ​.​សប ការិយាល័យ​បោះឆ្នោត ការរាប់​សន្លឹកឆ្នោត ការដឹកជញ្ជូន​សម្ភារៈ​​​ឯកសារ​បោះឆ្នោត និង​កំណត់ហេតុ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត តាម​ការិយាល័យ​បោះឆ្នោត​នី​មួយៗ គខ​/​កប និង​គ​.​ជ​.​ប​។ ប្រមូលផ្តុំ​កម្លាំង​ត្រៀម​អន្តរាគមន៍ សម្រាប់​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងឱកាស មុន និង​ក្នុង និង​ក្រោយ​ការ ប្រកាស​​​លទ្ធផល នៃ​ការបោះឆ្នោត ចប់​ជា​ស្ថាប​ពរ​។ កម្លាំង​ការពារ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រើប្រាស់​កម្លាំង​ចំនួន ១.២៥៥​នាក់ ។ កម្លាំង​ការពារ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ចំនួន​២.១៣៨​ការិយាល័យ លើ​២៦៦​ទីតាំង ប្រើប្រាស់​កម្លាំង​ចំនួន​៤.៥០៥​នាក់ ។ កម្លាំង​ត្រៀម​អន្តរាគមន៍​ចល័ត​ការពារ​ភូមិសាស្ត្រ​ខាងក្រៅ ប្រើប្រាស់​កម្លាំង​ចំនួន​៤៨០​នាក់ ។ កម្លាំង​ការិយាល័យ​វិទ្យុទាក់ទង​ចំនួន​២៦៤​នាក់ (​ស្នងការដ្ឋាន អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១០៥)​។

​កងកម្លាំង ទាំងអស់ ដែល​បាន​រៀបចំ​នេះ មាន​ភារកិច្ច បង្ការ ទប់ស្កាត់ និង​បង្ក្រាប រាល់​ករណី​ដែល​បង្ក​ឲ្យមាន​ការរាំងស្ទះ​ដល់​ដំណើរ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ និង​ក្លាយ​ជា​កងកម្លាំង​រៀបរយ​មាន​កង​ជួរ​ដោយ​ប្រសិទ្ធភាព សម្រាប់​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស មុន ក្នុង និង​ក្រោយ ការប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​។​

​លោក​បាន​បន្ត​បន្ថែមថា នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា គឺជា​ដំណាក់កាល​ដ៏​មាន​សារ​សំខាន់បំផុត និង​ជា​ព្រឹត្តិការណ៍ប្រ​វតិ្ត​សាស្ត្រ​ថ្មី​មួយទៀត ដែល​រាជធានី​ភ្នំពេញ ត្រូវ​ធានា​ឲ្យបាន​កិច្ចការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​ទាំងស្រុង សម្រាប់​ដំណើរការ​បោះឆ្នោត ឲ្យ បាន​ល្អ​ប្រសើរ និង​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក ក្នុងនោះ​កងកម្លាំង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាំងអស់ បាន​ប្តេជ្ញាចិត្ត​ខ្ពស់ រួមគ្នា​សម្រេច​បាន​ការងា​រការ​ពារ ជា​អាទិភាព​ដូចជា ទប់ស្កាត់​ឲ្យបាន​រាល់​អំពើ​ភេរវកម្ម និង​ការ​បង្កចលាចល​នយោបាយ​ផ្សេងៗ​មិន​ឲ្យ​កើតមាន​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​កាត់​បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ឲ្យ​ថយចុះ​ក្នុង​កម្រិត​មួយ​ទាប​បំផុត ដើម្បី​ធានា​ឲ្យបាន​ស្ថិរភាព​នយោបាយ​សន្តិ​សុខ និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ចាប់ពីពេលនេះ រហូតដល់​ដំណើរការ​បោះឆ្នោត​ចប់​ជា​ស្ថាពរ​។ ធានា​ការពារ​ឲ្យបាន នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​សម្រាប់​ដំណើរការ​បោះឆ្នោត ការប្រកាស​លទ្ធផល បោះឆ្នោត និង​ការពារ​សុវត្ថិភាព​ទាំង​ស្រុង ជូន​ឥស្សរជន នយោបាយ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត អ្នក​សង្កេរការណ៍​ជាតិ អន្តរជាតិ មន្ត្រី​រៀបចំ​ការបោះឆ្នោត អ្នក​មាន​សិទ្ធិ​បោះឆ្នោទ ទីស្នាក់ការ​គណបក្ស​នយោបាយ ទីតាំង​ឃោសនាបោះឆ្នោត ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ត្រូវបាន​បញ្ចប់​។ ពង្រឹង​គ្រប់​វិធានការ​ជំនាញ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​សកម្មភាព របស់​ក្រុម​ភេរ​វករ​ដែល​មាន​ឧបាយកល​ប៉ុនប៉ង ធ្វើ​សកម្មភាព​គំរាមកំហែង ឬ​ធ្វើ​ឃាត​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ឥស្សរជន​សំខាន់ បេក្ខជន វាគ្មិន ប្រជាពលរដ្ឋ ឬ​ដាក់​គ្រឿងផ្ទុះ​បង្ក​សំឡេង​នៅ​តាម​ទីប្រជុំជន សំដៅ​បង្ក​ឲ្យមាន​ចលាចល ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជា​ឧបសគ្គ​បំផ្លាញ​ការបោះឆ្នោត​។ ទប់ស្កាត់​ទាន់ពេលវេលា រាល់​សកម្មភាព​ប របស់​ក្រុមប្រឆាំង ក្រុម​សម្ព័ន្ធ​អ​មិត្ត ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​កំពុង​ខិតខំ​រិះរក​គ្រប់​វិធី ដើម្បី​ញុះញង់​បង្ក​ជា​ឧបសគ្គ ឬ​ឈានទៅ​បំផ្លាញ​ការបោះឆ្នោត ការបំភិតបំភ័យ ការ​ឃោសនា​​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កម្មករ មន្ត្រីរាជការ ធ្វើបាតុកម្ម កូដកម្ម និង​ការតវ៉ា​ទាមទារ​ផ្សេងៗ ឬ​ផ្សព្វផ្សាយ​សង្គ្រាមចិត្តសាស្ត្រ បំប៉ោង​សភាពការណ៍​មិន​ពិត ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ភាពស្រពិចស្រពិល ភ័យ​ខ្លាច​មិន​ហ៊ាន​ទៅ​ចូលរួម​បោះឆ្នោត ដើម្បី​ចាត់​ការ​​តាមច្បាប់​។ រួម​គ្នា​បង្ការ ទប់ស្កាត់​ទាន់ពេល នូវ​គ្រប់​ឧបាយកល ឆ្លៀត​ឱកាស​ទាញ​យក​បញ្ហានយោបាយ ដើម្បី​ឆ្លៀត​ធ្វើ​សកម្មភាព វិច្ឆេទ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការ ដំ​​ឡើង​ថ្លៃទំនិញ គ្រឿងឧបភោគ​បរិភោគ​បង្ក​ការលំបាក​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ មិន​ឲ្យ​កើតមាន​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ការ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ បាន​ថ្លែង​កើត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់ ក្នុងការ​រែកពន់​ភារកិច្ច និង​កសាង​នូវ​គុណ​ស​ម្ប​តិ្ត​ជាច្រើន ដើម្បី​គ្រប់គ្រង​សភាពការណ៍ បញ្ជៀ​សបាន​នូវ​បង្ក​មហន្តរាយ​ដល់​សង្គម ថែរក្សា​បាន​យ៉ាង​ល្អ​នូវ​សន្តិសុខ​សុវត្ថិភាព​ស្ថិរភាព​សង្គម និង​ការពារ​សុវត្ថិភាព​ជូន​ឥស្សរជន​ជាន់ខ្ពស់ និង​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​បាន​ថែរក្សា​សណ្តាប់ធ្នាប់ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​គណបក្ស​នយោបាយ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ក្នុង​រយៈកាល​កន្លងមក​នេះ​។ បរិយាកាស​ដ៏​ថ្លៃថ្លា​នេះ ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និយាយ​ដោយឡែក និយាយ​ជា​រួម​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា សូម​ថ្លែង​ការដឹងគុណ​ដ៏​ខ្ព​ង​ខ្ពស់​បំផុត​ដល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា មាន​ឧត្តមគតិ​ស្នេហា​ជាតិ និង​មាន​ទស្សនវិស័យ​ច្បាស់លាស់ ក្នុង​ការការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ជូន​រក្សាបាន​នូវ​សុខ​សន្តិភាព​ជី​ជូន​ប្រជាពលរដ្ឋ មាតុភូមិ និង​ធ្វើឲ្យ​យើងទាំងអស់គ្នា និង​ប្រកប​របរ​ទទួលទាន​ប្រកបដោយ​ភាពសុខដុមរមនា ។ គិត​ត្រឹម​ថ្ងៃនេះ គឺ​នៅសល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​បោះឆ្នោត ដែល​ជា​ថ្ងៃ​ដែល​ប្រជាជន​យើង​ទាំងអស់គ្នា​ជា​ជនជាតិខ្មែរ បាន​អនុវត្តន៍​សិទ្ធិ​របស់​ខ្លួន ជា​សិទ្ធិ​មិន​អាច​ខ្វះ​បាន​ក្នុង​ប្រទេស​មាន​លទ្ធិ​ប្រជា​ធិប​តេយ្យ ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​សិទ្ធិ​បោះឆ្នោត បាន​វិវឌ្ឍន៍​ពី​ការតស៊ូ​និង​ពលី​កម្ម​សាច់​ស្រស់ ឈាម​ស្រស់ ។ ការ​មិន​ទៅ​បោះ​ឆ្នោត គឺជា​ប្រមាថ ខ្លួនឯង ប្រមាថ​លើ​តម្លៃ​សកល​នៃ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបេតយ្យ ដូច្នេះ​យើង​ត្រូវតែ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​និង​បោះឆ្នោតឲ្យ​ចំ​គោលដៅ​ដើម្បី​បន្ត​និរន្តរភាព សុខសន្តិភាព និង​ការអភិវឌ្ឍឲ្យ​កាន់តែ​ជឿនលឿន​ទៅ​មុខ​ថែម​ទៀត ដើម្បី​អនាគត​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕ ​ដោយ​ ៖​ កូឡាប​

    

spot_img
×