Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ម៉ែន វិបុល ជម្រុញ​ឱ្យ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​ទាំងអស់ ត្រូវ​បន្ត​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង បន្ត​វប្បធម៌​ពិភាក្សា និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​

spot_img

​ខេត្ត​ស្វាយរៀងៈ​​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ១៣​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានធ្វើការ​ជម្រុញ​ដល់​នាយក នាយករង​រដ្ឋបាល នាយក​ទីចាត់ការ និង​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត​ទាំងអស់ ត្រូវ​បន្ត​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង បន្ត​វប្បធម៌​ពិភាក្សា និង​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​ប្រកបដោយ​ការសហការ ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​ដែល​ជា​ការទទួលខុសត្រូវ​របស់ខ្លួន ប្រព្រឹត្ត​ទៅ​ស្របតាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​លក្ខខណ្ឌ​ការងារ ក្នុង​គោលដៅ​ធានាឲ្យបាន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ខេត្ត ធានា​និរន្ត​ន៍​ភាព​កិច្ចការរដ្ឋបាល​ប្រចាំថ្ងៃ​របស់​រដ្ឋបាល​ខេត្ត ការផ្ដល់សេវា​សាធារណៈ និង​ការដោះស្រាយ​សំណើ សំណូមពរ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ឆាប់រហ័ស និង​ទាន់​ពេលវេលា ។

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ដើម្បី​ត្រួតពិនិត្យ​ពី​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​បណ្ដា​ទីចាត់ការ​/​អង្គភាព ទាំង​៦ ចំណុះ​សាលាខេត្ត នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង ។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​លោក លោកស្រី នាយក នាយករង​រដ្ឋបាល លោក លោកនាយក​ទី​ចាត់​រដ្ឋបាល លោកនាយក​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស លោកនាយក​ទី​ចាត់​ផែនការ និង​វិនិយោគ លោក​នាយករង​ទីចាត់ការ​ហិរញ្ញវត្ថុ លោក​នាយករង​ទីចាត់ការ​អន្តរ​វិស័យ លោកស្រី​ប្រធាន​អង្គភាព​លទ្ធកម្ម​រដ្ឋបាល​ខេត្ត លោកស្រី​ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​អស់លោក លោកស្រី ដែល​ជា​ប្រធាន​អង្គភាព​ទាំងអស់ កន្លងមក​បាន​សហកា​រ​យកចិត្តទុកដាក់​ដឹកនាំ​ការអនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើឲ្យ​រដ្ឋបាល​ខេត្ត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ទាំង​លើ​ការអភិវឌ្ឍ​ខេត្ត និង​ការផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ៕ វ៉ៃកូ​

 

spot_img
×