Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍កម្ពុជា ទទួលបានជ័យលាភីចំនួន ២ នៅក្នុងក្របខណ្ឌនៃពានរង្វាន់នៃការធ្វើដំណើរពិភពលោកសម្រាប់ឆ្នាំ២០២៣

spot_img

ភ្នំពេញ៖ អបអរសាទរប្រទេសកម្ពុជា ទទួលបានជ័យលាភីចំនួន ២ នៅក្នុងក្របខណ្ឌពានរង្វាន់នៃការធ្វើដំណើរពិភពលោកសម្រាប់ឆ្នាំ២០២៣(World Travel Awards 2023)។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា​ ជ័យលាភីទី១ គឺកម្ពុជា ឈ្នះពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) និងជ័យលាភីទី២ គឺកម្ពុជាឈ្នះ ពាន់រង្វាន់ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)។ នេះបើតាមប្រភព World Travel Awards។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មានថា កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងអេកូឡូស៊ី។ គេបានស្គាល់កម្ពុជា យ៉ាងច្បាស់ តាមរយៈឧទ្យានបុរាណអង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប និងជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅភាគនិរតីនៃខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា បើយោងតាមក្រសួងទេសចរណ៍ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣.៥ លាននាក់ ក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ គឺបានកើនឡើងជាង ២៥០ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន៕

spot_img
×