ខេត្តកំពង់ចាម: យោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តស្តង់តាំងពិពណ៌មានចំនួន១១០ស្តង់ក្នុងនោះមានស្តង់រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាពមានសរុបចំនួន៣៥ស្តង់ ដែលតាំងបង្ហាញពីសមិទ្ធផលរបស់រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពដែលសម្រេចក្នុងរយៈពេល១ឆ្នាំកន្លងមកនឹងផលិតផលឬកសិផលសក្តានុពល។ក្នុងនោះមានស្តង់ដាក់លក់ផលិតផលក្នុងស្រុកជាច្រើនបានបង្ហាញវត្តមាននៅថ្ងៃទី២៤តុលា គឺមុនពេលពិធីអុំទូកប្រណាំងទូកងអកអំបុកសំពះព្រះខែនិងបាញ់កាំជ្រួចដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៨ និង២៩ខែតុលា ឆ្នាំ២០២៣ មានទីតាំងស្ថិតនៅទីលានក្រោយមន្ទីរវប្បធម៌ខេត្ត។ជាមួយនោះឯកឧត្តមអ៊ុនចាន់ដាអភិបាលខេត្តអមដំណើរដោយមន្ត្រីសាលាខេត្តក៏បានចុះពិនិត្យទីតាំងស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាមួយនោះគេរំពឹងថានិងមានជាកន្លែងវេទិកាអុំទូកងហើយគេរំពឹងភ្ញៀវជាតិអន្តរជាតិមកកំសាន្តលេងច្រើនកុះករ។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងថា: ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តព្រមទាំងអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យមើលទីតាំងនិងសំអាតបរិស្ថានឲ្យស្រស់ស្អាតមុនពេលកម្មវិធីចាប់ផ្ដើមមកដល់នាពេលខាងមុខដ៏ឆាប់នេះ។ ជាមួយនោះកងកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានដាក់ពង្រាយតាមទីតាំងសំខាន់ៗដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកទស្សនាផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា ជាមួយនឹងប្រតិការណ៍សប្បាយរីករាយនេះក៏មានការតាំងពិព័រណ៍ស្តង់លក់ទំនិញផលិតផលក្នុងស្រុកហើយមន្ទីរអង្គភាពនីមួយៗជុំវិញខេត្តក៏បានរៀបចំស្តង់ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួនផងដែរ។ ពេលយប់មានការរៀបចំប្រគុំតន្ត្រីខ្នាតធំសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមទស្សនា
ជាមួយនោះមានការបណ្ដែតប្រទីបទៅតាមប្រពៃណីទំនៀមទម្លាប់ពីបុរាណកាលទៀតផង។ តាមការប្រមូលមើលពិធីនេះនឹងទាក់ទែងភ្ញៀវជាតិអន្តរជាតិមកកំសាន្តលេងច្រើនកុះករ។ក្នុងនោះរួមមានមួយផ្នែកប្រជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំព្រៃវែង កំពង់ធំ ចូលរួមទស្សនាក្រោយពីពិធីនេះត្រូវបានអាក់ខានរយៈពេល២ឆ្នាំកន្លងមកដោយសារវិបត្តិជំងឺកូវីដ។ ជាមួយនោះមន្ទីរទេសចរណ៍រួមនឹងមន្ទីរបីទៀតមានទូកងមួយគ្រឿង។ក៏បានចូលរួមប្រណាំងក្នុងពិធីនេះដើម្បីដណ្ដើមយកជ័យលាភីតែមិនទាន់ដឹងថាតើ។ការជ័យជំនះរំពឹងបានប៉ុន្មានភាគរយនៅឡើយ។ រាល់ការអញ្ជើញមកដល់របស់ភ្ញៀវទេសចរណ៍លើទឹកដីខេត្តកំពង់ចាមក្នុងពិធីបុណ្យអុំទូកបើសិនមានបញ្ហាណាមួយកើតឡើងសូមមេត្តាខន្តីចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបង្កើតឲ្យបរិយាកាសនេះបានប្រព្រឹត្តទៅសប្បាយរីករាយ។

ចំណែកលោកលី ម៉េងសានប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តវិញបានមានប្រសាសន៍ឲ្យដឹងដែរថា មកដល់ពេលនេះគឺមានទូកងមកពីតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាមបានចុះឈ្មោះជាបណ្ដាលបណ្ដើរៗហើយ គេរំពឹងថានឹងមានទូកងជាច្រើនគួរដើម្បីចូលរួមប្រកួតប្រជែង។ ហើយការឈ្នះចាញ់គឺជារឿងធម្មតាដែលបង្ហាញពីចំណងសាមគ្គីភាពគ្នាទៅវិញទៅមក។សូមបញ្ជាក់ថាពិធីបុណ្យអុំទូកនេះគឺបានប្រារព្ធឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមកដល់សព្វថ្ងៃ គឺពលរដ្ឋខ្មែរយើងនៅតែរក្សាប្រពៃណីនេះដដែល។ កម្លាំងសមត្ថកិច្ចក្នុងនោះរួមមាននគរបាលកងរាជអាវុធហត្ថខេត្តនិងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលមកកំសាន្តលេងផងដែរ។តាមព័ត៌មានចុងក្រោយទូកងដែលចូលរួមប្រកួតនេះមានសរុបចំនួន ៤៦ទូកមកពីតាមបណ្ដាលស្រុកនិងវត្តអារាមនានាក្នុងខេត្តកំពង់ចាម៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី
















