Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផៃ ស៊ីផា​ន ៖ ការអំពាវនាវ​របស់​ស្ថានទូត​អាមេរិក ឲ្យ​ពលរ​ដ្ឋខ្លួន​ប្រុងប្រយ័ត្ន​ក្នុង​ថ្ងៃ​បោះឆ្នោត គឺជា​វិធាន​ការធម្មតា​របស់​អា​មេរិក​

spot_img

ភ្នំពេញ​៖ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា ការអំពាវនាវ​របស់​ស្ថានទូត​អាមេរិកឲ្យ​ពលរ​ដ្ឋខ្លួន មានការ​ប្រុងប្រយ័ត្ន​ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គឺជា​វិធាន​ការធម្មតា​របស់​រដ្ឋាភិបាល​អាមេ​រិក ដោយសារ​សង្គម​អាមេរិក តែងតែ​ប្រឈម​នឹង​ហិង្សា​សម្លាប់​មនុស្ស​រាល់​រូបភាព​ជា​ប្រចាំ ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​នេះ​មាន​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ក្នុង​កិច្ចការពារ​ប្រជាពលរដ្ឋ​របស់​គេ ពី​ភាពឃោរឃៅ​ទាំងនោះ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ លោក ផៃ ស៉ីផា​ន បានបញ្ជាក់ ថា «​គោរព​ជម្រាប​ជូន​បណ្តាញ​អ្នកសារព័ត៌មាន និង​ប្រិយមិត្ត FBFs សូម​ជម្រាប​ជូន​ថា ការលើកឡើង​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ការណែនាំ​ព្រមាន​ដល់​ប្រជា​ពល​ដ្ឋ​អាមេរិកាំង ដែល​ស្ថិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អោយធ្វើ​ការប្រុងប្រយ័ត្ន​ក្នុងស្ថានភាព​ខ្ពស់ និង​ជៀសវាង​វត្តមាន​នៅ​ក្បែរ ទីប្រជុំ​ដែលមាន​វ៉ូង​មនុស្ស​ច្រើន ក្នុង​កិច្ច​ថែរក្សា​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ​អាមេរិកាំង​នោះ​គឺជា​វិធាន​ធម្មតា​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។​

គឺ​អាស្រ័យ​ដោយ​សង្គម​អាមេរិកាំង​តែងតែ​ប្រឈម និង​ភាព​ហឹង្សា សម្លាប់​មនុស្ស រាល់​រូបភាព​ជា​ប្រចាំ​ដែល​ធ្វើអោយ​រដ្ឋាភិបាល​អាមេរិកាំង​មានការ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់ ក្នុង​កិច្ចការពារ​ប្រជាពលរដ្ឋ​របស់​គេ​ពី​ភាពឃោរឃៅ​ទាំងនោះ​។ ការប្រកាស​ព័ត៌មាន​នៃ​ការណែនាំ​អោយ​ប្រុងប្រយ័ត្ន​ខ្ពស់​របស់​សហរដ្ឋអាមេរិក​គ្រាន់តែ​កិច្ចការពារ​ជាមុន​ប៉ុណ្ណោះ ពុំមែន​ឆ្លើយតប​នឹង​ភាពជាក់ស្តែង​នោះឡើយ​។ ឧទាហរណ៍​ជាក់ស្តែង ការប្រកាស​ព័ត៌មាន​បែបនេះ ដ៏​ប្រជាពលរដ្ឋ​អាមេរិកកាំង ក្នុង​ពិធី​ប្រកួត​កីឡា​អន្តរជាតិ​អូឡាំពិក នូវ​ប្រទេស​រុស្ស៉ី​ជាដើម ។​

ខ្ញុំ​យល់ឃើញថា ការប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ពុំ​មាន​ឥទ្ធិពល ឬ​ឧបសគ្គ​ណាមួយ​ប្រឆាំង ឬ​បំផ្លាញ​ដំណើរការ​បោះឆ្នោត​សកល របស់​កម្ពុជា​ដែល​ធ្វើឡើង មួយ​ថ្ងៃ​គត់ គឺ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​យ៉ាង​ខ្លី ហើយ​ការ​បោះឆ្នោត​សកល​នេះ ជា​ការសម្រេចចិត្ត​ខ្ពស់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​កិច្ច​ថែរក្សា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការទទួលខុសត្រូវ​ជោគវាសនា​ដោយ​ខ្លួនឯង​ដែល​គ្មាន បរទេស​ណា​ជ្រៀតជ្រែក បានឡើយ​។​

ស្ថានភាព​ដំណើរកា​រណ៍ នៃ​កិច្ច​យុទ្ធនាកា​រណ៍ ស្វែងរក​សន្លឹកឆ្នោត របស់​គណបក្ស​ទាំ​២០ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន ដែល​គ្មាន​ឧបទ្ទវហេតុ ទម្ងន់​ណាមួយ​គួរអោយ​ចាប់អារម្មណ៍​ឡើយ ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×