Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ឥណ្ឌា ប្តេជ្ញាចិត្តក្នុងការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ ធ្វើឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សា ជាមួយ លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

ភាគីទាំងពីរ កម្ពុជា-ឥណ្ឌា បានកត់សម្គាល់ដោយការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលត្រូវបានជំរុញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។​

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ ការពារជាតិ និងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន។

ភាគីទាំងពីរ ក៏កំពុងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-ឥណ្ឌា លើកទី៣ នៅទីក្រុងញូវដែលី នាពេលឆាប់ៗខាងមុខ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហការដែលកំពុងមាន និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ព្រមទាំងកំណត់ទិសដៅសកម្មភាពថ្មីផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកភាពជាដៃគូនៃប្រទេសទាំងពីរ៕

×