Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

GDP មនុស្សម្នាក់នៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ២,០៧១ ដុល្លារនៅឆ្នាំ២០២៤ ខណៈឆ្នាំ២០២៣​១,៩១៧ ដុល្លារសម្រាប់មនុស្សម្នាក់

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប GDP សម្រាប់មនុស្សម្នាក់នៅកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ២,០៧១ ដុល្លារក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើងពី១,៩១៧ ដុល្លារក្នុងឆ្នាំ ២០២៣។

កម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ ខណៈដែលកម្ពុជា បានកំណត់គោលដៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើយោងតាមការចាត់ថ្នាក់របស់ធនាគារពិភពលោក WB  ប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺនៅចន្លោះពី ៤,៤៦៦ ដុល្លារទៅ ១៣,៨៤៥ ដុល្លារ ខណៈដែលប្រទេសដែលមានប្រាក់ចំណូលខ្ពស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ GDP មានចាប់ពី ១៣,៨៤៦ ដុល្លារ ឬច្រើនជាងនេះ។​

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា អត្រានៃភាពក្រីក្ររបស់ប្រទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៣៣,៨ ភាគរយមក ១៧,៨ ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំរវាងឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ដែលមានប្រជាជនកម្ពុជាជិត ២ លាននាក់រួចផុតពីភាពក្រីក្រ។

គួរបញ្ជក់ថា ដោយសារការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ សំណង់ និងកសិកម្ម សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦.៦ ភាគរយនៅឆ្នាំ២០២៤ កើនឡើងប្រហែល ៥.៦ ភាគរយនៅឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

×