Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពីទីផ្សារក្នុងស្រុក ម្រេចខេត្តកែប កំពុងពង្រីក​ទីផ្សារបន្ថែមទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប

កំពត-កែប៖ ច្ចុប្បន្ននេះ តំបន់ GI ផលិតផលសម្គាល់ភូមិសាស្ត្ររបស់ម្រេចកំពត មានផ្ទៃដីចំនួន ២៥០ហិកតា ដែលមានទីតាំងនៅខេត្តកំពត និងខេត្តកែប ដែលម្រេចកំពត ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ពីអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ ២០១០ ។

ក្រៅពីការនាំចេញម្រេចកំពត ទៅកាន់ទីផ្សារអន្តរជាតិ ឥឡូវនេះ ម្រេចនៅខេត្តកែប ក៏កំពុងជំរុញបន្ថែមនូវ​ផលិត​របស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិផងដែរ ក្នុងនោះ ម្ចាស់ចម្ការម្រេចនៅខេត្តកែប លោក ឆាយ ងួន បានប្រាប់ឲ្យដឹងថា ក្រៅតែមានទីផ្សារក្នុងស្រុក ម្រេចរបស់លោក ក៏បានពង្រីកទីផ្សារបន្ថែមទៅកាន់ប្រទេសនៅតំបន់អឺរ៉ុបផងដែរ ដោយនៅក្នុងឆ្នាំនេះ លោកបាននាំចេញទៅកាន់បណ្តាប្រទេសនៅទីនោះបានប្រមាណ ២តោន ដែលមានប្រទេសហូឡង់ជាដើម ក្រៅពីនោះ លោកក៏កំពុងចរចាររកទីផ្សារនៅប្រទេសចិន។

សម្រាប់ម្រេចខ្មៅ លក់នៅក្នុងស្រុក(នៅចម្ការ) មានតម្លៃមធ្យម ១៥ដុល្លារ ក្នុងមួយគីឡូក្រាម, ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ២៨ដុល្លារ ក្នុងមួយគីឡូក្រាម តែតម្លៃលក់ទៅបរទេសខុសពីនេះ។ នេះបើតាមម្ចាស់ចំការម្រេចនៅខេត្តកែប។

គួរបញ្ជាក់ថា បើតាមសមាគមន៍ម្រេចកំពត សម្រាប់ឆ្នាំនេះ សមាគមន៍បានលក់ម្រេចប្រមាណ ៨០តោន ខណៈការប្រមូលផលម្រេចបានចំនួន ១៤០តោន។ ហើយម្រេចនេះ អាចទុកបានរហូតដល់ ៣ឆ្នាំ ដោយមិនប៉ះពាល់គុណភាពនោះទេ៕

×