Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ជោកជាំ ចុះ​ស្រង់​ចក​ក្នុង​ស្រះ​ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់​បុរស​ម្នាក់​

​កណ្ដាល​ ៖ បុរស​ម្នាក់​ទៅ​ស្រង់​ចក​ក្នុង​ស្រះ​ទឹក ស្ថិត​ក្នុងស្ថាតភាព​ស្រវឹងស្រា​ជោក បណ្ដាល​ឲ្យ​លង់​ស្លាប់​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្រះ​ទឹក ក្នុង​វត្ត​ម៉ែ​បាន ស្ថិតក្នុង​ភូមិ​មេ​បាន់ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះ​លង់ទឹក​ស្លាប់​មានឈ្មោះ រុន ឌី​ណា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មេ​បាន់ ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ។ កន្លងមក ជនរងគ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង រៀងរាល់ថ្ងៃ ហើយ​រយៈពេល​កន្លះ​ខែ​មក​ហើយ​ដែល​ជនរងគ្រោះ បាន​មក​ជួយ​ស្រង់​ចក ពី​ក្នុង​ស្រះ​សីមា​នៅ​វត្ត​ម៉ែ​បាន ។ លុះ​មកដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​និង​៣០​នាទី ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​យ៉ាងខ្លាំង ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​ស្រង់​ចក​សំអាត​ចេញពី​ក្នុង​ស្រះ​ដូច​រាល់ថ្ងៃ ឃើញ​ដូច​នោះ​ប្រពន្ធ​បាន​ឃាត់​ជនរងគ្រោះ​ជា​ប្តី​កុំ​ឲ្យទៅ តែ​ជនរងគ្រោះ​មិន​ស្តាប់​ប្រពន្ធ​នោះ​ទេ រួច​ក៏​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំដៅទៅ​វត្ត​បាត់ទៅ ។ លុះ​មកដល់​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ឈ្មោះ អ៊ុំ គន្ធា ជា​ជាងគំនូរ​នៅ​វត្ត​ម៉ែ​បាន បាន​ក្រឡេក​មើល​ទៅ​ស្រះ​មិន​ឃើញ​ជនរងគ្រោះ ឃើញ​តែ​ម៉ូតូ​ស្បែកជើង មួក​ខោអាវ សង្ស័យ​ជនរងគ្រោះ​លង់ទឹក ក៏​បាន​ទៅ​ប្រាប់​ឈ្មោះ កើ មុំ ជា​ប្រពន្ធ​ជនរងគ្រោះ ភ្លាម​នោះ​ប្រពន្ធ រួម​ជាមួយ​ឈ្មោះ ងួន សេង ឈ្មោះ ស៊ុំ សារុន ត្រូវជា​ឪពុក​ជនរងគ្រោះ និង​ព្រះសង្ឃ​បាន​ចុះ​ទៅ​ក្នុង​ស្រះ ជួយ​រាវរក​ជនរងគ្រោះ រហូតដល់​ម៉ោង​១៥​និង​៤០​នាទី ទើប​ឈ្មោះ ងួន សេង រាវរក​សាកសព​ជន​រងគ្រោះ​ឃើញ​នៅ​ចម្ងាយ​ពី​មាត់​ស្រះ​៣​ម៉ែត្រ ជម្រៅ​ទឹក​ប្រហែល​១,៨០​ម៉ែត្រ រួច​បាន​ស្រង់​សព មក​លើ​គោក និង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស៊ីធរ​។ ក្រោយមក​សមត្ថកិច្ច​នគ​រ​បាល ផ្នែក​ពិនិត្យ​ហេតុ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និង​ក្រុមគ្រួសារ​សព បាន​ធ្វើ​ការពិនិត្យ​សាកសព រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×