Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្កាត់​២​នៅ​ខណ្ឌ​ដង្កោ នឹង​ទទួលបាន ការស្ថាបនា ផ្លូវ លូ ឡើងវិញ​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​ចុះ​អស់ និង​បាច​ថ្នាំ​អា​ប៊ែត​សម្លាប់មូស​

spot_img

​ភ្នំពេញ​ ​៖ សង្កាត់​ចំនួន​២​នៅ​ខណ្ឌ​ដង្កោ​នឹង​ទទួលបាន ការស្ថាបនា​ផ្លូវ ឡើងវិញ​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រុក​ចុះ​អស់ ។​ ​ក្នុងនោះ​មាន​សហគមន៍​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស ធ្វើ​ផ្លូវ​៣​ខ្សែ រួម​នឹង​ការដាក់​លូ និង​សង្កាត់​សាក់ សំពៅ​​នឹង​ស្ថាបនា​ផ្លូវ​ឡើង​វិញ ចំនួន​២​ខ្សែ ដែល​ទទួលរង​ខូចខាត ដោយសារ​ទឹក​ហូរ​ផ្តាច់​ផ្លូវ ។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រុមការងារ នៅ​ព្រឹក​ថ្ងៃទី​២៦ កក្កដា​នេះ បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​​នៅ​សហគមន៍​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដើម្បី​ចង់​ដឹង​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​​រស់នៅ​ក្នុង​សហគមន៍​នេះ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី មាន​ភារកិច្ច​មួយ​ដែរ នោះ​គឺ​ចលនា​ប្រជាពលរដ្ឋ​​ឲ្យទៅ​បោះឆ្នោត​នៅ​ថ្ងៃទៅ​២៩ កក្កដា ខាងមុខនេះ ។​

​ក្រោយ​បញ្ចប់​ការ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​សហគមន​អន្លង់​គង​ហើយ​នោះ លោក ឃួ​ង ស្រេង​ ​បាន​អញ្ជើញ​បន្ត​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់ នៅ​សង្កាត់​សាក់​សំពៅ​ ​ខណ្ឌដង្កោ​បន្ត​ទៀត​ផង​ដែរ​។​

​ចំពោះ​ការចុះ​ត្រួតពិនិត្យ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅ​សហគមន​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស លោក ឃួ​ង ស្រេង​​បាន​សន្យាថា នឹង​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៣​ខ្សែ រួម​នឹង​ការដាក់​លូ ជូន​ប្រជាពលរដ្ឋ ខណៈ​ដែល​ផ្លូវ​៣​ខ្សែ​នេះ​ ​កំពុង​ឈូសឆាយ​ចាក់​ថ្ម​ហើយ​។ លោក ឃួ​ង ស្រេង បាន​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​សហគមន៍​នេះ​ ​សូម​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ហើយ​ក្រោយ​ការបោះឆ្នោត បើ​ទទួលបាន​លទ្ធផល​ល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ផ្លូវ​៣​ខ្សែ​នេះ​ ​ជា​ផ្លូវ​បេតុង​ជូន​តែម្តង រួម​នឹង​ការដាក់​លូ​ទំហំ​៨​តឹក​ឲ្យ​ថែម​ទៀត​។ ជាមួយគ្នា​នោះ​ដែរ លោក​អភិបាល​រាជធានី​​បាន​ប្រាប់​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​យក​ថ្នាំ​អា​ប៊ែត មក​បាច​នៅក្នុង​សហគមន៍ ដើម្បី​សម្លាប់​មូស​ ​ព្រោះថា​នៅ​ក្នុង​សហគមន៍ កំពុង​ពោរពេញ​ទៅ​ដោយ​ថ្លុក​ទឹក​កខ្វក់ ដែល​បង្ក​ឲ្យ​ជា​មូស ខាំ​ឬ​ទិច ប្រជាពលរដ្ឋ​​បង្ក​ឲ្យ​កើត​ជា​ជំងឺ​តម្កាត់​ផ្សេងៗ​។​

​លោក​សៀង សុផាត អាយុ​៥៨​ឆ្នាំ លោក​ថាច សាឡ​ន អាយុ​៤៤​ឆ្នាំ​និង អ៊ុំ ស្រី​ឈ្មោះ​បាន កេង អាយុ​៦៤​ឆ្នាំ ដែល​ជា​ប្រជាពលរដ្ឋ​​រស់នៅ​សហគមន៍​អន្លង់​គង ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស មាន​និយាយ​ថា ពួកគាត់​ពិតជា​រីករាយ​ណាស់​ ​ដែល​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​ចុះមក​សួរសុខទុក្ខ និង​បាន​កសាង​ផ្លូវ លូ ឲ្យ​ពួកគាត់​ថែម​ទៀត ។​

​តំណាង​រូបនោះ បានបញ្ជាក់​ថា ពីមុន​សហគមន៍​របស់​ពួកគាត់ រស់នៅ បាន​ទទួលរង​ការលិចលង់​​ដោយ​ជំនន់​ទឹកភ្លៀង​ពិបាក​ក្នុង​ការរស់នៅ ។ តែ​ពេល​នេះ​មិន​ត្រឹមតែ អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​ផ្លូវ​ឲ្យ​ប៉ុណ្ណោះទេ គឺ​នៅ​បាន​ស្ថាបនា​លូ​ឲ្យ​បន្ថែមទៀត​។​

​ប្រជាពលរដ្ឋ បាន​សន្យាថា ពួកគាត់​នឹង​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ទាំងអស់គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​ ​ហើយ​គណបក្ស​ដែល​ពួកគាត់ ត្រូវតែ​ទៅ​បោះឆ្នោត​ជូន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០ ​ដើម្បី​ឲ្យ​សម្តេច​តេជោ​ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្តទៀត ។ មាន​សម្តេច​តេជោ​ហ៊ុន សែន គឺ​មាន​ការអភិវឌ្ឍ រីកចម្រើន ។​ ​មន្ត្រីរដ្ឋបាល​ខណ្ឌដង្កោ បានបញ្ជាក់​ថា សហគមន៍​អន្លង់​គង មាន​ផ្ទៃដី​ជិត​១០​ហិកតា មាន​ប្រជាពលរដ្ឋ​រស់នៅ​ជិត​៣០០​គ្រួសារ​ ​និង​អ្នក​មាន​ឈ្មោះ ទៅ​បោះឆ្នោត​ប្រមាណ​៧០០​នាក់​។ ក្រោយ​បញ្ចប់​ការ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ នៅ​សហគមន៍​អន្លង់​គង លោក ឃួ​ង​​ស្រេង បាន​អញ្ជើញ​បន្ត​ទៅ​សួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល​ទទួលរង​ការលិចលង់ ដោយ​ទឹកជំនន់​នៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​​ធ្វើ​ការស្ថាបនា​ផ្លូវ​ចំនួន​២​ខ្សែ​ឡើងវិញ ក្រោយ​ពី​ផ្លូវ​ទាំង​២​ខ្សែ​នេះ ទទួលរង​ខូចខាត ដោយសារ​ទឹក​ហូរ​ផ្តាច់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​៕ ដោយ ៖ កូឡាប

 

spot_img
×