Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរថៃ កើនដល់ ១៨៩%  ដែលបានមកកម្សាន្តលេងនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រៅពីការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកសិកម្មសំណង់ និងអចលនទ្រព្យរបស់ប្រទេស​កម្ពុជា វិស័យទេសចរណ៍ ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួន នៃសេដ្ឋកិច្ចកម្ពុជា ដោយកំណើនភ្ញៀវទេសចរ ជាប្រាក់ចំណូលសម្រាប់រដ្ឋ និងប្រជាជន។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ៩ខែ ឆ្នាំ២០២៣ កម្ពុជា បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣.៩២ លាននាក់ កើនឡើង ២១១%ធៀបនឹងឆ្នាំមុន។

ក្រសួងទេសចរណ៍ បានបង្ហាញថា ប្រទេសថៃឈរ នៅលំដាប់កំពូលនៃប្រភពភ្ញៀវអន្តរជាតិ ដែលមកកម្សាន្តនៅប្រទេសកម្ពុជា ដោយភ្ញៀវទេសចរថៃកើនដល់១៨៩%  បន្ទាប់មកវៀតណាម និងចិន ដោយភ្ញៀវទេសចរ វៀតណាម ១៥៦% និងភ្ញៀវទេសចរចិន ៥៤៩%។

ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣៤ លាននាក់ បានធ្វើដំណើរមកកម្ពុជា តាមផ្លូវអាកាស ដោយ កើនឡើង ១៨៦% ផ្លូវគោក ២,៥៨ លាននាក់ និងផ្លូវទឹក កើនឡើង ២២៤%។

អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម តុប សុភ័គ បានឲ្យដឹងថា កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិចណាស់ ៥ លាននាក់នៅឆ្នាំនេះ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ជឿជាក់ថា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានដំណើរការកាលពីថ្ងៃទី១៦ ខែតុលា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើង៕

×