Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត១៩ថ្ងៃ មានពាក្យបណ្តឹងចំនួន២៣ , ឯករណីលោកមេធាវីជូង ជូងី គ.ជ.ប កំពុងពិនិត្យ

spot_img

ភ្នំពេញ ៖ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាន លេខ ១៣៣ ​៖ ថ្ងៃទី​១៩ នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី៦ ឆ្នាំ​២០១៨ ដោយមានពាក្យបណ្តឹងចំនួន២៣បណ្តឹង ហើយដោយឡែកបណ្តឹង របស់គណបក្ស ប្រជាជនកម្ពុជា ប្តឹងលោកមេធាវីជូង ជូងី គ.ជ.ប កំពុងពិនិត្យនៅឡើយ។

ថ្ងៃទី២៥ ខែកក្កដា ត្រូវជាថ្ងៃទី១៩ នៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនា នៅតាមមណ្ឌលរាជធានី ខេត្ត ហើយរហូតដល់ថ្ងៃនេះ អ្វីដែលគួរឲ្យគត់សម្គាល់នោះ គឺមានបណ្តឹងសរុបចំនួន ២៤បណ្តឹង ក្នុងនោះ ២៣បណ្តឹង ត្រូវបានដាក់នៅគណកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និង១បណ្តឹងប្តឹងផ្ទាល់មកគណៈកម្មការ ខេត្តរៀបចំការ បោះឆ្នោត។

ចំពោះ២៣បណ្តឹង ដោះស្រាយដូចជា ៣បណ្តឹងកំពុងដោះស្រាយ ២០បណ្តឹងដោះស្រាយរួចដោយ គឃ.សប។ ប៉ុន្តែក្នុងចំណោម នោះមាន ៦បណ្តឹងបានប្តឹងបន្តមក គ.ខ.ប នឹងបើកសវនាការនៅ គ.ខ.ប ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា វេលាម៉ោង៨ព្រឹក ដែលបណ្តឹងទាំង៥នេះពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត។ ដោយឡែក១បណ្តឹងទៀត ដែលប្តឹងផ្ទាល់មក គ.ខ.ប ត្រូវបានដោះ ស្រាយ សះជា។

គ.ជ.ប បានបញ្ជាក់ថា ចំពោះករណីគណបក្សប្រជាជនកម្ពុជា ស្នើសុំ គ.ជ.ប ចាត់វិធានការចំពោះលោក ជូង ជូងឺ គ.ជ.ប កំពុងតែ ពិនិត្យ៕ ដោយ ៖ កូឡាប

spot_img
×