ភ្នំពេញ៖ សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកនឹងងើបឡើងយ៉ាងលឿន ក្នុងរង្វង់ប្រមាណ ៦,៦% ដោយសារការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ចសាកល។

លើសពីនេះ ប្រទេសដៃគូរ ពាណិជ្ជកម្មរបស់កម្ពុជា ត្រូវរក្សាបានចលនការល្អ ក្មុងនោះ មានវិស័យទេសចរណ៍ និងវិស័យកម្មវិស័យកមន្តសាល និងវិស័យផ្សេងៗទៀត នៅបន្តកើនឡើង ដោយឡែកវិស័យកាត់ដេរ ត្រូវបានរំពឹងថា នឹងកើនឡើងជាងឆ្នាំ ២០២៣ កន្លងទៅ។

សេដ្ឋកិច្ចកម្ពុជាបានចាប់ផ្តើមងើបឡើងវិញ ក្នុងឆ្នាំ២០២២ បន្ទាប់ពីភាពស្ងប់ស្ងាត់នៃការរីករាលដាលជំងឺកូវីដ១៩ កម្ពុជា បានបើកប្រទេសឡើងវិញ ដោយសម្រេចបានកំណើន ៥,២% ដោយសារមានកើនឡើងជាងការរំពឹងទុកនៃផលិតកម្ម សេវាកម្មទេសចរ និងសេវាគាំទ្រផ្សេងទៀត ទោះបីប្រទេសចិន នៅបន្តបិទប្រទេសរបស់ខ្លួន ដើម្បីទប់ទល់និងការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដូច ជាការផ្ទុះឡើងនៃសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលបង្កឲ្យមានវិបត្តិអតិផរណា ក្នុងនោះថ្លៃទំនិញ និងថ្លៃថាមពលបានកើន ឡើងខ្លាំង ដែលនាំឲ្យមានការរឹតបន្តឹងរូបិយវត្ថុ នៃប្រទេសអភិវឌ្ឍន៍ក្នុងសាកលលោក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសាលាដើម្បីស្វែងយល់ អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៦ ខែ វិច្ឆិកាឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍បន្តថា តាមការវាយ តម្លៃកាលពីពាក់កណ្តាលឆ្នាំ២០២៣ កន្លងទៅនេះ សម្រាប់ឆ្នាំ២០២៣និងឆ្នាំ ២០២៤នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា មានកំណើនប្រសើរជាងឆ្នាំ ២០២២ ដោយការបើកប្រទេសឡើងវិញរបស់ចិន ក្រោយជំងឺកូវីដ១៩បានស្រាកស្រាន ការវិលមករកស្ថានភាធូរស្រាល នៃស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសដៃគូរពាណិជ្ជ កម្មសំខាន់ៗរបស់កម្ពុជា ដែលអាចនាំឲ្យ មានការកើនឡើង នៃតម្រូវការខាងក្រៅ និងការថមថយនៃអត្រាសម្ពាធអតិផរណា ស្របពេលដែលកម្ពុជាអាចដំណើរការសកម្មភាព សង្គមសេដ្ឋកិច្ច ជាប្រក្រតីឡើងវិញទាំងស្រុង និងបានរៀបចំព្រឹត្តិការណ៏ជាប្រវត្តិសាស្ត្រសំខាន់ៗ ដែលជុំរុញឲ្យមានការចំណាយក្នុងស្រុកកាន់តែសកម្ម។ ឈរលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងបន្តងើបឡើង វិញ ក្នុងអត្រាកំណើនប្រមាណ ៦,៥% នៅឆ្នាំ២០២៣ ដែលគាំទ្រដោយវិស័យទេសចរណ៍ និងសេវាកម្មនិងបន្តភាពរឹងមាំនៃវិស័យកម្មន្តសាល មិនមែនកាត់ដេរ។
កំណើននៃភ្ញៀវទេសចរអន្តរជាតិ ការនាំចេញផលិតផលកម្មមន្តសាលមិនមែនកាត់ដេរ នៅបន្តមានភាពរឹងមាំទោះបីការនាំចេញ ផលិតផលកាត់ដេរមានការថមថយក៏ដោយ។
លំហូរវិនិយោគទុន ពីបរទេស មានកំណើនល្អជាងការរំពឹងទុក នៅក្នុងវិស័យកម្មមន្តសាលមិនមែនកាត់ដេរ រួមមានផលិតកម្មសំបកកង់ សូឡា ការវេចខ្ចប់ និងការកែច្នៃមួយចំនួនទៀត។ គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផលមិនមែនកាត់ដេរ នៅបន្តកំណើនរឹងមាំក្នុង រង្វង់ពី ២៦,៥%។ ដូចគ្នាដែរ បើគិតរយៈ ពេល ៩ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិ មានកំណើន ២១០% ប្រមាណជិត ៤លាននាក់ ស្របពេលដែលភ្ញៀវទេសចរ