Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តមួយក្នុងប្រទេសកម្ពុជា មានសក្តានុពលវិស័យទេសចរណ៍ ដែលភ្ញៀវទេសចរ និងអ្នកវិនិយោគមិនគួរមើលរំលង

ខេត្តមួយក្នុងប្រទេសកម្ពុជា មានសក្តានុពលផ្នែកទេសចរណ៍ ក្រៅពីវិស័យកសិកម្ម កសិឧស្សាហកម្ម ដែលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមួយចំនួនមិនគួរមើលរំលង។ ​ខេត្តនេះ គឺជាខេត្តព្រៃវែង ដែលប្រៀបបានបុប្ផាលាក់ខ្លួន ហើយកន្លងមករដ្ឋបាលខេត្តមួយនេះ ក៏មានគោលបំណងប្រែក្លាយខេត្តខេត្តព្រៃវែង ទៅជាគោលដៅទេសចរណ៍ថ្មីមួយ ប្រកបដោយភាពទាក់ទាញនាពេលអនាគតផងដែរ។ ​

កន្លងទៅខេត្តព្រៃវែង ត្រូវបានគេចាត់ទុកថា ជាខេត្តស្ងប់ស្ងាត់ ដោយសារមិនសូវមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគច្រើនប៉ុន្មាននោះទេ ជាពិសេសការវិនិយោគទៅលើវិស័យសំណង់ និងអចលនទ្រព្យ។ ប៉ុន្តែអ្វីដែលមិនអាចមើលរំលងបាននោះ គឺព្រៃវែង គឺជាខេត្តដ៏មានសក្តានុពលលើវិស័យកសិកម្ម។ ខេត្តនេះ មានសក្តានុពលលើវិស័យកសិកម្ម កំពុងប្រែក្លាយជាច្រករបៀងសេដ្ឋកិច្ចស្រូវអង្ករ និងជលផល ដ៏សំខាន់របស់កម្ពុជា

ខេត្តព្រៃវែង ជាខេត្តមានអំណោយផល មានផ្ទៃដីធំ មានប្រជាជនច្រើនរហូតដល់ជាង ១,២៧លាននាក់, មានព្រដែនជាប់ប្រទេសវៀតណាម, មានសណ្ឋានដីវាលទំនើបច្រើន មានទន្លេ និងបឹងច្រើន ចំណែកប្រព័ន្ធធារាសាស្ត្រមេក៏មានច្រើន បើគិតទាំងតូច ទាំងធំ រហូតដល់ទៅ ១៧៧កន្លែង ក្នុងនោះខ្នាតធំ ៤កន្លែង ខ្នាតមធ្យម ១១១កន្លែង និងខ្នាតតូច ៦៦កន្លែង។ ចំណែកផ្ទៃដីបង្កបង្កើនផលស្រូវទាំងវស្សា និងប្រាំង ជាក់ស្តែងសម្រាប់ឆ្នាំ ២០២៣-២០២៤ មានរហូតដល់ជិត ៤០ម៉ឺនហិកតា ដែលជាហេតុធ្វើឲ្យខេត្តនេះ អាចផលិតស្រូវបាន ១,៥៩លានតោន និងនៅសល់ស្រូវប្រហែល ១,១លានតោន និងធ្វើឲ្យខេត្តព្រៃវែងក្លាយជាខេត្តផលិតស្រូវបានច្រើនជាងគេ ជាប់ចំណាត់ថ្នាក់លេខ ១ទូទាំងប្រទេស។

នេះបើតាមការបញ្ជាក់ពី ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រវែង បានបញ្ជាក់ថា ក្នុងមួយឆ្នាំ ខេត្តព្រៃវែង អាចរកចំណូលបានពីវិស័យកសិកម្មសរុបជិត ៧០០លានដុល្លារអាមេរិក សម្រាប់ចាក់បញ្ចូលចរន្តសេដ្ឋកិច្ចជាតិ។ ដោយបានមកពីផលិតកម្មស្រូវ ការដាំដំណាំរួមផ្សំផ្សេងៗ ការចិញ្ចឹមសត្វ (គោ ក្របី និងមាន់ទា ចំណែកទាគ្រាន់តែពងមួយថ្ងៃពី ៤០ម៉ឺនទៅ ៦០ម៉ឺនពង) និងជលផល (ធម្មជាតិ និងវារីវប្បកម្ម)៕

×