Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ​៖ អ្នក​មិន​ទៅ​បោះឆ្នោត តើ​ចេះ​ខ្មាស​គេ​ទេ ហើយ​រស់នៅ​សង្គម​ក្នុង​មូលដ្ឋាន យ៉ាងម៉េច​ទៅ​?

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​នូវ​លទ្ធិប្រជាធិបតេយ្យ ទៅ​ចូលរួម​បោះឆ្នោត ហើយ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត តាម​ការ​ញុះញង់​ក្រុម​ចលនា​ក្រៅច្បាប់ គឺជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​អាច​រស់នៅ​មូលដ្ឋាន​ជា​មួយ​ពលរដ្ឋ​ដទៃទៀត​យ៉ាងម៉េច​ទៅ​?

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​សូម​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ទៅ​បោះឆ្នោត ឲ្យបាន​គ្រប់​គ្នា អ្នក​ដែល​ទៅ​ចូលរួម​បោះឆ្នោត គឺជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ហើយ​អ្នក​ដែល​គាំទ្រ​នូវ​លទ្ធិប្រជាធិបតេយ្យ ពិតជា​បាន​រស់នៅ​យ៉ាង​សុខដុមរមនា ជាមួយ​ប្រជាជន​នានា នៅ​ភូម​ឋាន ។ អ្នក​ដែល​មិន​ទៅ​បោះឆ្នោត តាម​ការ​ញុះញង់ គឺជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ។ នោះ​គេ​នឹង​មាន​ការសោកស្តាយ សូមឲ្យ​ប្រជាពលរដ្ឋ​របស់​យើង សូម​ពិចារណា​។ ឥឡូវ​ចំនួន​ភាគច្រើន នឹង​ទៅ​បោះឆ្នោត ឯ​ចំពោះ​អ្នក​ដែល​មិន​ទៅ​ធ្វើ​ការបោះឆ្នោត តើ​យើង​អាច​រស់នៅ មូលដ្ឋាន​ជា​មួយ​ពលរដ្ឋ​ដទៃទៀត យ៉ាងម៉េច​ទៅ​? យើង​មិនមែន​គ្រាន់តែ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត យក​ឈ្នះ​ចាញ់​ជាមួយ​គ្នា​គណបក្ស​ដទៃ​នោះទេ ក្នុង​ប្រទេស​របស់​យើង​នេះ​ទេ ប៉ុន្តែ​នៅ​មាន​ក្រុម​ចលនា​ក្រៅច្បាប់ កំពុង​អំពាវនាវ​ឲ្យ​ប្រជាជន ប្រើប្រាស់​នូវ​សិទ្ធិ មិន​ទៅ​ចូលរួម​បោះឆ្នោត ។ យើង​សូម​បញ្ជាក់ថា អ្នក​ដែល​ចូលរួម​បោះឆ្នោត ទើប​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ហើយ​អ្នក​ដែល​មិន​ចូលរួម​ការបោះឆ្នោត ដោយ​ចេតនា គឺជា​អ្នក​បំផ្លាញចោល​នូវ​លទ្ធិប្រជាធិបតេយ្យ តាម​ការ​ញុះញង់​របស់​ពួក​ចលនា​ក្រៅច្បាប់ ហើយ​សូម​អាជ្ញាធរ ពិនិត្យមើល​ចលា​នា នៅ​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ដែល​ជា​ចំណុច​ដែល​យើង​បាន រកឃើញ​រួច​មក​ហើយ ហើយ​ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ នឹង​ទៅ​ចូលរួម​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង​”​។​

សម្តេច​តេជោ បាន​ថ្លែងថា “​ប្រទេស​របស់​យើង គឺជា​ប្រទេស​ដែល​បាន​អនុវត្ត នូវ​លទ្ធិប្រជាធិបតេយ្យ យ៉ាង​ទៀងទាត់​បំផុត ប្រៀបធៀប​ជាមួយនឹង​ប្រទេស​ផ្សេងៗ​ទៀត នៅក្នុង​តំបន់ ។ បន្ទាប់ពី​ការបោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ យើង​បាន​ធ្វើ​ការបោះឆ្នោត ដោយ​ការបោះឆ្នោត​នោះ យើង​បាន​កំណត់​ការបោះឆ្នោត ៥​ឆ្នាំ​ម្តង ដែល​រដ្ឋធម្មនុញ្ញ បាន​កំណត់​ថា សភា មិន​អាច​រំលាយ​មុន​អាណត្តិ​បាន​ទេ សភា​មាន​នីតិកាល​៥​ឆ្នាំ សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បានទេ លើកលែងតែ​រាជរដ្ឋាភិបាល ត្រូវ​រំលាយ​២​ដង ក្នុង​រយៈពេល​១២​ខែ​។ នាយករដ្ឋមន្ត្រី គ្មាន​សិទ្ធិ​នឹង​រំលាយ​រដ្ឋសភា​នោះទេ ដូច្នេះ​យើង​បានជា នៅក្នុង​ច្បាប់​បោះឆ្នោត បានចែង​ថា នៅ​រៀងរាល់​៥​ឆ្នាំ​ម្តង នៅ​ថ្ងៃ​អាទិត្យ នា​សប្តាហ៍​ទី​៤ ត្រូវ​ធ្វើ​ការបោះឆ្នោត ដូច្នេះ​៥​ឆ្នាំនេះ គឺជា​៥​ឆ្នាំ​ម្តង គឺជា​ថ្ងៃ​បុណ្យ នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​”​។​

​សម្តេច​តេជោ បាន​ដូច្នេះ​ថា “​ត្រូវ​ចង​ចាំ​ថា មាន​តែ​អ្នក​ទៅ​ចូលរួម​បោះឆ្នោត តែប៉ុណ្ណោះ ដែល​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ។ អ្នក​ប្រឆាំង​នឹង​ការបោះឆ្នោត គឺជា​អ្នក​បំផ្លាញ​ជាតិ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ដែល​មិន​ត្រូវ​អត់ឱន​នោះទេ​។ ការបោះឆ្នោត យើង​ធ្វើ​តែ​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​២០ ខែកក្កដា ចាប់ពី​ម៉ោង​៧​ព្រឹក ទៅ​ដល់​ម៉ោង​៣​ល្ងាច ។ កន្លងទៅនេះ មាន​ការឃោសនា​អកុសល​ថា ការបោះឆ្នោត​ធ្វើឡើង ក្នុង​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៩ ទី​៣០ និង​ទី​៣១ ខែកក្កដា ក្នុង​បំណង​ធ្វើ​ការទាក់ទាញ​យ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​ថ្ងៃទី​៣០ ឬ​ទី​៣១ ដើម្បី​ទៅ​បោះឆ្នោត នេះ​គឺជា​ការបំផ្លិចបំផ្លាញ នៃ​ពួក​ថោកទាប ហើយ​សូម​បងប្អូន​ជនរួមជាតិ ត្រូវ​ចង​ចាំ​ថា ការបោះឆ្នោត គឺ​មាន​ត្រឹមតែ​ថ្ងៃទី​២៩ ខែកក្កដា តែប៉ុណ្ណោះ​។ ជនរួមជាតិ បើ​ស្រឡាញ់​សន្តិភាព និង​ការអភិវឌ្ឍ សូម​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់គ្នា​”៕​ ​ដោយ​៖​កូឡាប​

 

×